កប់យោបល់! អ្នក ជំ ងឺ ម្នាក់ សង្ស័យថា ខ្លួនបានឆ្លងកូវីដ រត់ស្រោចទឹក រំដោះគ្រោះ លើករាសី នៅ វត្តសារាវ័ន

0

យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា មានអ្នកជំងឺម្នាក់សង្ស័យថា ខ្លួនបានឆ្លងមេរោគកូវីដ១៩ ពេលទៅស្រោចទឹករំដោះគ្រោះ លើករាសី នៅវត្តសារាវ័ន។

ទំព័រហ្វេសប៊ុកខាងលើនេះ បានសរសេរឲ្យដឹងថា៖ «អ្នកជំងឺម្នាក់ សង្ស័យថា ខ្លួនបានឆ្លងមេរោគ #កូវីដ១៩ ពេលទៅ ស្រោចទឹក រំដោះគ្រោះ លើករាសី នៅ វត្តសារាវ័ន ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ!!! សូមពាក់ម៉ាស់ គ្រប់ទីកន្លែង ដើម្បីសុវត្ថិភាព!»។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៧,៩៥៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣១,២២២នាក់ និងស្លាប់សរុបចំនួន ៣២០នាក់៕