កូនសិស្ស កូរ៉េកាត់វៀតណាមម្នាក់ ត្រូវបានមិត្តរួមថ្នាក់ រើស អើ ង និង វា យ ធ្វើ បា ប ដោយសារខ្លួនជាកូនកាត់មានម្តាយជាជនជាតិវៀតណាម

0

កូនសិស្សថ្នាក់អនុវិទ្យាល័យ នៅខេត្តឈុនណាម ម្នាក់អាយុ ១៥ឆ្នាំម្នាក់ ជាកូរ៉េកាត់វៀតណាម ត្រូវបានសិស្សរួមថ្នាក់ រើសអើង វា យ ធ្វើ បា ប និង ប្រ មា ថ ​ ដោយសារខ្លួនជាកូនកាត់មានម្តាយជាជនជាតិវៀតណាម។

ចំពោះករណីមួយនេះ ប៉ូលីសកូរ៉េកំពុងបើកការស៊ើបអង្កេត ក្រោយទទួលបានដំណឹងថាសិស្សដែលជាអ្នកត្រូវគេធ្វើ បា ​ប នេះ ជាកូនកាត់ដែលម្តាយជាជនជាតិវៀតណាម ហើយករណីធ្វើ បា ប ប្រ មា ថ ម៉ាក់ ងា យ នេះ កើតឡើងតាំងពីខែមករា ដើមឆ្នាំនេះមកម្លេះ។

សិស្សដែលធ្វើបាបគាត់នោះ តែង ប្រ មា ថ ម៉ាក់ ងា យ និងឌឺដងគាត់ដោយធ្វើជាសម្លេងតុងកាត់វៀតណាម នៅចំពោះមុខគាត់ និងសិស្សដទៃទៀត ហើយព្រមទាំងបាន គ ម្រា ម ទារ លុយ​ ៥០ម៉ឺនវ៉ុន ពីជន រ ង គ្រោះ ទៀតផង ដោយគម្រាមថានឹងយកប្រវត្តិម្តាយជន រ ង គ្រោះ ជាជនជាតិវៀតណាមនេះ ទៅប្រាប់គេឯង និងសិស្សដទៃទៀតប្រសិនបើមិនព្រមឱ្យលុយ។

សិស្ស រ ង គ្រោះ មិនហ៊ាន ប្រាប់គ្រួសារខ្លួននោះទេ ដោយសារតែ ខ្លា ច គ្រួសារខ្លួនបារម្ភ ជាពិសេសឪពុកខ្លួនកំពុងមានបញ្ហាសុខភាព ជំ ងឺ ម ហា រី ក សួ ត ដំណាក់កាលចុងក្រោយផងដែរនោះ តែរឿងនេះត្រូវបែកធ្លាយដល់មីងរបស់ជន រ ង គ្រោះ តាមអាណាព្យាបាលរបស់សិស្សដទៃទៀត ដែលមីងរបស់ជន រ ង គ្រោះ ក៏បានរាយការណ៍ករណីនេះទៅប៉ូលីស និងរាយការណ៍ទៅសាលាផងដែរ។

ក្រោយទទួលបានការរាយការណ៍នេះ សាលារៀនបានរៀបចំបំបែកសិស្សទាំងពីរឱ្យនៅដាច់ពីគ្នា ហើយការិយាល័យអប់រំក៏គ្រោងនឹងធ្វើការស៊ើបអង្កេតករណីនេះផងដែរ៕