នាយពាក់មី ដាក់មាស​ និងកំទេចមាស​ ក្នុងរណ្តៅគ្រឹះសសរផ្ទះផ្ទះឪពុកម្ដាយក្មេង​ ជំនឿពីដូនតា…​

0

គេចាំបានថាកន្លងមក នាយពាក់មី បានចំណាយប្រាក់ប្រមាណជា ១០ ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះឈើដ៏ស្រស់ស្អាតជូនអ្នកមានគុណនៅលើផ្ទៃដីជាច្រើនហិចតា ។ ដោយក្នុងនោះនាយបានរៀបចំតុបតែងយ៉ាងស្រស់ស្អាត រួមជាមួយនឹងការលម្អដោយសួនច្បារចម្រុះពណ៌ និង មានតារាងលេងបាល់កម្សាន្តផងដែរ ។

ដោយឡែកស្រាប់តែពេលថ្មីៗកន្លងទៅនេះ លោកបានបង្ហោះរូបថតរបស់លោក និងប្រពន្ធ ព្រមទាំងឪពុកម្តាយក្មេកកំពុងតែធ្វើពិធីក្រុងពាលី សាងសង់ផ្ទះឈើថ្មី របៀបជាក្បាច់ផ្ទះបុរាណខ្មែរ រហូតទទួលបានការសរសើរពីមហាជន ពាសបណ្តាញសង្គមអំពីទឹកចិត្តរបស់លោក ចំពោះឪពុក-ម្តាយក្មេកតែម្តង។

ហើយនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២១ នាយ ពាក់ មី ប្រាប់ថា៖ «ដាក់មាស​ និងកំទេចមាស​ ក្នុងរណ្តៅគ្រឹះសសរផ្ទះ​ ជំនឿពីដូនតា​ មិនដឹង​ ម៉ែក្មេក​ ឪក្មេក​​ខ្ញុំ​ គាត់មានអារម្មណ៍បែបណាទេ ពេលនេះ​ ព្រោះផ្ទះគាត់ចាប់ផ្តើមចាក់គ្រឹះហើយ»។

ឃើញទង្វើដ៏ប្រពៃរបស់នាយ ពាក់​ មី អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើនទំលាយពាក្យទំាងនេះចេញមកថា ៖ សុខសប្បាយ​ ហេង​ៗ​ពូ,ម៉ូតផ្ទះស្អាត រុងរឿងបង»៕ សូមមើលរូបភាពខាងក្រោម៖