ផ្ទុះការវែកញែក! មួយឈុត ស៊ឹម ស្រីនិច ស្លៀកសម្ញែងរាង ត្រូវមហាជនថាដូចអត់ស្លៀកខោក្នុង

0

កន្លងមកមហាជនបានដឹងមកហើយថា តារាសម្តែងស្រី ស៊ឹម ស្រីនិច មិនត្រឹមតែមានសមត្ថភាពនៅក្នុងការសម្តែងរឿងបានល្អប៉ុណ្ណោះទេ សូម្បីតែស្ទីលនៃការតែងខ្លួន និង រូបភាពសិល្បៈរបស់នាងនីមួយៗ ក៏ធ្វើឱ្យមហាជន ជាពិសេសបុរសៗមិនតិចទេ លួចក្នាញ់នឹងសម្រស់របស់តារាស្រីរូបរាងតូចច្រឡឹងនេះ ។

មិនខុសពីតារាដទៃទេជារឿយៗ ស៊ឹម ស្រីនិច តែងចែករំលែករូបភាពដ៏ស្រស់ស្អាតរបស់ខ្លួន ដល់អ្នកគាំទ្រនៅតាមបណ្តាញសង្គម ។ អ្វីដែលចាប់អារម្មណ៍ទាំងរូបភាព និង ការតែងខ្លួនពិតជាទាក់ទាញមិនធម្មតាឡើយ ។

ថ្មីៗនេះ នាងបានសម្ញែងរាងក្នុងឈុតសិចស៊ីនៅមាត់សមុទ្រមួយសន្លឹកពណ៌ទឹកសមុទ្រ តែបែរជាត្រូវបានទទួលរងការរិះគន់ពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គមមួយចំនួន ដោយពួកគេបានលើកឡើងថាឈុតនោះ តារាសម្តែង ស៊ឹម ស្រីនិច ហាក់មិនបានស្លៀកខោក្នុងនោះឡើយ ពោលគឺឈុតនោះនាងពាក់អាវកាក់បញ្ចេញក្បាលពោះ និង សំពត់បញ្ចេញល្វែងជើងមួយចំហៀងដល់ចង្កេះ ដែលមើលទៅហាក់មិនឃើញខោក្នុងនោះឡើយ ។

យ៉ាងណាមិញ បើទោះជាមានមតិរិះគន់មួយចំនួនក្តីលើរូបថតមួយសន្លឹកនោះ ស៊ឹម ស្រីនិច ក៏ត្រូវបានមហាជនអ្នកគាំទ្ររូបនាងមួយចំនួន បានចេញមុខមកសរសើរ Idol របស់ខ្លួនផងដែរ ៕