អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អហោសិកម្មអោយ ម្ចាស់ក្រុមហ៊ុនម៉ៅការ(KMB) ដើម្បីមានពេលកែខ្លួន ដោយសារតែហេតុផលនេះ

0

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរឲ្យដឹងថា៖ «ម្សិលមិញនេះខ្ញុំបាទនិងភរិយាបានសម្រេចចិត្តចេញលុយផ្ទាល់ខ្លួនបើកអោយកម្មករជំនួស ម្ចាស់ក្រុមហ៊ុនម៉ៅការ(KMB)រួចរាល់ហើយ។ បន្ទាប់ពីការសួរនាំពីរឿងបើកលុយអោយកម្មករយឺតពេល និងមានបញ្ហាររឿងនេះកើតឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

👉គាត់ឆ្លើយថា គឺដោយសារមានធុរៈបន្ទាន់ម្ដាយគាត់ឈឺ ហើយគាត់ក៏ព្រមទទួលកំហុសគ្រប់យ៉ាង។ 🙏🙏🙏 ទោះពិតឬមិនពិត ខ្ញុំក៏មិនចង់ចងកម្មពារហើយក៏មិនចង់អោយនរណាម្នាក់បាត់បង់អនាគតដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អញ្ចឹងខ្ញុំនិងភរិយាខ្ញុំសម្រេចចិត្ត អហោសិកម្មអោយគាត់ដើម្បីមានពេលកែខ្លួន តែរាល់បញ្ហាផ្សេងៗចំពោះក្រុមហ៊ុន(KMB)នេះ ខ្ញុំមិនពាក់ព័ន្ធទទួលខុសត្រូវទៀតឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

👉តែទោះជាយ៉ាងណា ខ្ញុំបានដកការងារពីក្រុមហ៊ុនម៉ៅការ(KMB)បញ្ឈប់អោយធ្វើបន្ដហើយបញ្ចប់កិច្ចសន្យាក្នុងគម្រោងម៉ៅការ អគារអាពាណិជ្ជទាំងអស់នោះចាប់ពីថ្ងៃនេះតទៅ ដោយមិនអោយក្រុមហ៊ុន(KMB)នេះបន្តធ្វើទៀតទេ។ ហើយនឹង ត្រៀមទទួលដេញថ្លៃអោយទៅក្រុមហ៊ុនផ្សេងវិញ។»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៕