នេះរូបសម្ផស្សម្ចាស់ជ័យលាភីលេខ ១នៅទស្សវត្ស ៦០ គឺកញ្ញា ឃាម សោភ័ណ្ឌ មានសម្រស់ស្អាតមិនធម្មតា តែស្រាប់តែលេចឮដំណឺងថា…

0

មាន​ការ​ភ្ញាក់ផ្អើល​មួយ​ក្នុង​ពិភព​សិល្បៈ​ខ្មែរ ជា​ពិសេស​លើ​ផ្នែក​ចម្រៀង បន្ទាប់​ពី​រូប​ថត​ដែល​មាន​អាយុ​កាល​ជាង​៤០​ឆ្នាំចំនួន៣​សន្លឹក​របស់​បេក្ខនារី​ជយលាភី​លេខ១ ក្នុង​ការ​ប្រឡង​ចម្រៀង​សមាជជាតិ​ទូទាំង​ប្រទេស​ក្នុង​អំឡុង​ទសវត្ស​៦០ គឺ​កញ្ញា ឃាម សោភ័ណ្ឌ ត្រូវ​បាន​គេ​បញ្ចេញ​តាមបណ្ដាញ​សង្គម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​បទ”ខក​ខ្លួន​នៅ​ស្ទឹង​មាន​ជ័យ” និង​ជា​ម្ចាស់​ជយលាភី​លេខ​១ ផ្នែក​ចម្រៀង​កាល​ពី​សម័យ​សង្គម​រាស្ត្រនិយម ឃាម សោភ័ណ្ឌ ត្រូវ​បាន​គណនី ​Facebook ឈ្មោះ Amasing Cambodia​ រំលេច​នូវ​ប្រវត្តិរូប​​សង្ខេបថា ​កញ្ញា ឃាម សោភ័ណ្ឌ គឺជា​បេក្ខនារី​មក​ពី​ខេត្ត​បាត់ដំបង​ ទទួល​បាន​ជយលាភី​លេខ​១ ខណៈ​ដែល​បេក្ខនារី ហែម សុវណ្ណ ទទួល​បានជយលាភី​លេខ​២ ក្នុងការប្រឡងកាលណោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូប​ថត​ទាំង​នេះ បាន​ផ្ដិតយកយ៉ាងផ្ចិតផ្ចង់ និង​រក្សា​ទុក​ដោយ​លោក ឡាច ឡម ដែល​ត្រូវ​ជា​បង​ជីដូន​មួយ​របស់​កញ្ញា ឃាម សោភ័ណ្ឌ ។ លោកបាន រក្សា​ទុក​វាជាង​៤០​ឆ្នាំ ហើយ​បាន​បង្ហោះ​ជាលើក​ដំបូង​តាម​Facebookនៅ​ដើម​ខែមករា ឆ្នាំ​២០១៥​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Amazing Cambodia បានសរសេរថា៖ “សូម​បញ្ជាក់​ថា​បទ​ចម្រៀង​ខាង​លើ​មាន​ចំណង​ជើង​ពិត​ថា”ខក​ខ្លួន​នៅ​ស្ទឹងមានជ័យ” មិនមែន”ខក​ចិត្ដ​នៅ​ស្ទឹងមានជ័យ” ឬ”ខក​ស្នេហ៍​នៅ​ស្ទឹងមានជ័យ” ដូច​ដែល​លោក​អ្នក​ធ្លាប់​ឃើញ​ក្នុងYoutube កន្លង​មក​ទេ”​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

ប្រភព​ដដែល​បញ្ជាក់​ថា អតីត​តារា​ចម្រៀង ឃាម សោភ័ណ្ឌ មាន​ស្រុក​កំណើត​នៅ​ស្រុក​សង្កែ ខេត្ដ​បាត់ដំបង។ នាង បាន​ទទួល​មរណភាព​ក្នុង​សម័យ​ខ្មែរ​ក្រហម ដោយសារបញ្ហាសម្រាលកូន ស្ថិតនៅ​ឃុំ​តាប៉ុន ស្រុក​សង្កែ។ បច្ចុប្បន្ន​អតីត​តារា​ចម្រៀង​រូប​នេះ នៅ​មាន​បងស្រី​ម្នាក់​រស់នៅ​ប្រទេស​អូស្ត្រាលី​ឈ្មោះ ឃាម សុភាព ហើយ​ក៏​មាន​សាច់​ញាតិ​មួយ​ចំនួន​ទៀត កំពុង​រស់នៅ​ខេត្ត​បាត់ដំបង​ដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៕

ប្រភព៖ sabay