មាស សាលី តារាទីមួយ ចេញមកនិយាយបែបនេះ ក្រោយរដ្ឋបាលរាជធានីភ្នំពេញ ចេញវិធានការណ៍រដ្ឋបាល ឲ្យរុះរើផ្ទះលើផ្ទៃទឹកចេញ

0

រដ្ឋបាលរាជធានីភ្នំពេញ បានចេញវិធានការណ៍រដ្ឋបាល ឲ្យប្រជាពលរដ្ឋរស់នៅផ្ទៃទឹក ដែលភាគច្រើនត្រូវបានដឹងថា ជាជនជាតិវៀតណាមរុះរើផ្ទះលើផ្ទៃទឹក បែរចិញ្ចឹម និងសំណង់មិនរាបរយផ្សេងៗ កាលពីថ្ងៃ១២ មិថុនា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

បើតាមលោក ឃួង ស្រេង បញ្ហាទាំងអស់នេះ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរណ៍ និងប្រព័ន្ធអេកូឡូហ្ស៉ីមានចរន្តទឹកហូរ គោករាក់ជាដើម។ ទន្ទឹមនឹងនេះ ការដាក់ចំណីត្រីនិងបញ្ចេញកាកសំណល់របស់មនុស្សពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹកយ៉ាងធ្ងន់ធ្ងរ ពិសេសគុណភាពទឹក បំពុលបរិស្ថាន ព្រមទាំងសុខភាពពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាតផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

ចំពោះការដេញប្រជាជន ដែលភាគច្រើនត្រូវបានដឹងថា ជាជនជាតិវៀតណាម ចេញពីលើផ្ទៃទឹកនោះ ត្រូវបានបងប្អូនខ្មែរជាច្រើន មានការសារទជាខ្លាំងចំពោះចំណាត់ការមួយនេះ ដែលបង្ហាញថារាជរដ្ឋាភិបាល ពិតជាបានគិតគូរដល់ សុខភាពប្រជាជន ដែលប្រើប្រាស់ទឹកមិនស្អាត។ ប៉ុន្តែចំពោះរឿងនេះ ស្រាប់តែតារាចម្រៀងលោក មាស សាលី បានសរសេរបញ្ចេញមតិបែបនេះថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៖

«យកអាចាស់ឡើងគោក ហើយអាថ្មីមកបន្តរហូតតើយើងត្រូវធ្វើបែបនេះរហូតចំនួនប្រជាជនគេច្រើនជាងយើងមែនទេ។ រឹះគន់ចំនុចខ្វះខាតគឺដើម្បីទឹកដីដ៏កំសត់របស់ខ្ញុំមិនដើម្បីផលប្រយោជន៏បក្សពួកណាមួយ។»។

យ៉ាងណានេះគ្រាន់តែការយល់ឃើញរបស់តារាចម្រៀងរូបនេះតែប៉ុណ្ណោះ យើងដឹងហើយថាប្រជាជនវៀតណាមមួយចំនួនក៏បានចេញទៅស្រុកកំណើតវិញ និងកំពុងតវ៉ាប្ដេជ្ញាថានឹងចូលស្រុកឲ្យបាន ដោយសារតែព្រំដែនកម្ពុជា និងវៀតណាមបានរឹតបណ្ដឹងដោយសារតែកូវីដ១៩​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះមានន័យថា កម្ពុជាប្រាកដជាមិនអាចទទួលអ្នកថ្មីទៀតដូចការលើកឡើងរបស់តារាចម្រៀង មាស សាលីឡើយ ហើយអ្នកចាស់មួយចំនួនក៏មិនបន្តឲ្យនៅទៀតដែរ ទើបពួកគេបានសម្រុកទោប្រទេសកំណើតវិញ៕ តើបងប្អូនយល់យ៉ាងណាចំពោះការនិយាយរបស់តារាចម្រៀងរូបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​?

រូបទូកប្រជាជនវៀតណាមសម្រុកទៅស្រុកវិញ ក្រោយពីមានវិធានការរបស់ រដ្ឋបាលរាធានីភ្នំពេញ