អស់រយៈពេលជាងមួយសទវត្សរ៍មកហើយ ដែលមនុស្សព្យាយាមបង្កើតរថយន្តមួយដែលអាចបើកលើដីផងនឹងហោះហើរបានផង ឥលូវនេះរថយន្តដំបូងបង្អស់របស់ពិភពនេះ នឹងធ្វើការសម្តែងលើកដំបូងរបស់ខ្លួននៅសហរដ្ឋអាមេរិកនៅយប់ថ្ងៃអង្គារនៅទីក្រុងMiami រដ្ឋ Florida ហើយ។
រថយន្តនេះឈ្មោះថា Pioneer Personal Air Landing Vehicle, ឬ PAL-V ដែលត្រូវបានបំពាក់ដោយស្លាបចក្រទាំងពីលើនឹងពីក្រោយនឹងអាចហោះបានក្នុងរយៈកំពស់ ជិត 4 គ.ម។ វាជារថយន្តប្រើសាំងនិងមានល្បឿន 321 គ.ម ក្នុងមួយម៉ោងនៅលើអាកាស និង 160 គ.ម ក្នុងមួយម៉ោងនៅលើដី។
រថយន្តដែលផលិតនៅប្រទេសហូឡង់មួយនេះ ក៏បានដាក់លក់ហើយក្នុងតម្លៃ 599,000 ដុល្លារជាមួយនឹងការបញ្ជាទិញមុនចំនួន 70 មុនកាលបរិច្ឆេទបញ្ចេញជាផ្លូវការហើយបើគិតមកត្រឹមពេលនេះ។
ចំពោះកម្លាំងម៉ាស៊ីនវិញ PAL-V ក៏ត្រូវបានបំពាក់ដោយម៉ាស៊ីទំហំ 4 ស៊ីឡាំងដែលមានកម្លាំង 230 សេស អាចបង្កើនល្បឿនពី 0 ទៅ 100 គ.ម ក្នុងមួយម៉ោងក្នុងរយៈពេលត្រឹមតែ 8 វិនាទីតែប៉ុណ្ណោះ។
PAL-V នេះត្រូវបានផលិតចេញពីជាតិសរសៃកាបូន, ទីតានីម និងអាលុយមីញ៉ូមនិងមានទម្ងន់ 680 Kg ហើយត្រូវការផ្លូវរត់ចម្ងាយ 164 m សម្រាប់ការហោះឡើងនិងចម្ងាយ ៣០ m សម្រាប់ការចុះចត៕សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូ៖