នារីជនជាតិចិនកែភេទម្នាក់មានឈ្មោះថា Abby បានអះអាងថា ខ្លួនជាស្រី ស្អាតដាច់គេក្នុងលោកនេះ បន្ទាប់ពីវះកាត់កែសម្ផស្សដោយជោគជ័យទាំងមិននឹកស្មានដល់។
នាងជាជនជាតិអាស៊ី ប៉ុន្តែនាងសុបិនចង់ក្លាយជាជនជាតិអាមេរិកជាយូរមកហើយ។ នាងតែងតែប្រើលែនពាក់លើភ្នែកពណ៌ខៀវ និងព្យាយាមវះកាត់កែខៃស្បែកឲ្យមានពណ៌សភ្លឺរលោង។
នាងបានបញ្ជាក់ថា សាច់មុខ ភ្នែក ចង្កា និងច្រមុះរបស់ខ្លួនគឺស្រស់ស្អាតឥតខ្ចោះកម្រអ្នកណាមានដូច ណាស់ ហើយជាអ្វីដែលគ្រប់គ្នាចង់បានផងដែរ។ ប្រភពដែលបន្ថែមថា ពេលចេញដើរតាមទីសាធារណៈម្ដងៗ តែងតែមានបុរសមិនធ្លាប់ស្គាល់ មកថើបនាងជានិច្ច។
ទោះយ៉ាងណា អ្នកប្រើប្រាស់បណ្ដាញសង្គមចិនជាច្រើនបានរិះគន់នាង ព្រោះតែវះកាត់ខុសមុខមាត់ដើមទាំងស្រុង ហើយការអះអាងថា នាងស្អាតជាងគេលើលោក ក៏ភាគច្រើនមិនយល់ស្របដែរ បែរជាថា នាងវះកាត់បរាជ័យផងដែរ៕
សូមមើលរូបស្រីស្អាតខាងក្រោម៖