តារាសម្តែងស្រី ល្បីល្បាញក្នុងទសវត្សរ៍ ៨០-៩០ បានបង្ហាញខ្លួន ជាសារធារណៈ លើកដំបូងបន្ទាប់ពី បាត់មុខរយៈពេលយូរ។
តារាសម្តែងភាពយន្តហុងកុង ដ៏ល្បីល្បាញក្នុងទសវត្សរ៍ ៨០-៩០ នាង Chingmy Yau បានបង្ហាញខ្លួន ជាសាធារណៈលើកដំបូង បន្ទាប់ពីបាត់មុខពី កញ្ចក់ទូរទស្សន៍រយៈពេលយូរ។ បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាស្រីអាយុ ៥២ឆ្នាំរូបនេះ
បានធ្វើឲ្យទស្សនិកជន មានការភាំងស្មារតី ជាមួយនឹងសម្រស់ ដូចយុវវ័យម្នាក់ បើទោះបីជានាងមានវ័យ៥២ឆ្នាំ និងបានបាត់មុខពី វិស័យសិល្បៈ រយៈពេល២០ឆ្នាំ មកហើយក៏ដោយ។
នាង Chingmy Yau បានបង្ហើបឲ្យដឹងថា អ្វីដែលធ្វើឲ្យនាងនៅតែ មានសម្រស់ស្រស់ស្អាត និងភ្លឺថាដូចនេះ គឺដោយសារតែនាង បរិភោគផ្លែឈើជាច្រើន ក្នុង១ថ្ងៃៗ តាមតែអាចធ្វើទៅបាន សូម្បីតែអាហារពេលព្រឹក របស់នាងក៏ដោយ។
អ្វីដែលរួមផ្សំវិធីខាងលើនោះ គឺដោយសារតែនាងចូលចិត្តផឹក តែទឹកដោះគោ ដែលវាមានតួនាទី ជំនួយដល់រាង្គកាយ និងជួយថែរក្សាឲ្យនាង មានសុខភាពល្អ បើទោះនាងក្នុងនាមជាម្តាយមួយរូបទៅហើយក៏ដោយ៕ សូមមើលរូបភាពខាងក្រោម៖