មានសមត្ថភាព កំពូល​តារាអាស៊ីជើង​ខ្លាំង​ ១២​រូបបំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រសម្រុក​ចូល​ហូលីវូដ ឡើងកក្រើក

0

វិស័យ​សិល្បៈ​អាស៊ី​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជាពិសេស​តារា​ប្រុស​ស្រី​មួយ​ចំនួន​កាន់​តែ​មាន​ការ​ទទួល​ស្គាល់​ និង​លើកតម្កើង​ខ្លាំង​ឡើងៗ​ពី​ខាង​ហូលីវូដ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​សារ​​សមត្ថភាព​មិន​អាច​កាត់​ថ្លៃ​បាន​របស់​តារា​អាស៊ី​ទាំង​នោះ​ ពិត​ជា​ត្រូវប៉ាន់​ខ្លាំង​ក្នុង​វិស័យ​ហក់​លោត​ និយាយ​ឲ្យ​ចំ​គឺ​សម្រាប់​ភាពយន្ត​ហូលីវូដ​តែ​ម្ដង។ ជាការពិត​មាន​តារា​ប្រុស​ស្រី​ជា​ច្រើន​ ដែល​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​វិស័យ​នេះ​នា​ពេល​កន្លង​មក​ ហើយ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ ក៏​នៅ​មាន​តារា​ៗ​មាន​មុខ​ជា​បន្ត​បន្ទាប់​ដែរ។ តើ​មាន​តារា​មក​ពី​អាស៊ី​ណា​ខ្លះ​ ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​ ពេល​លេច​មុខ​ក្នុង​ហូលីវូដ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. តារាសម្ដែងហុងកុង​ Jackie Chan

តារា​ជើង​ចាស់​ ផ្កា​រីក​គ្រប់​រដូវ​ Jackie Chan ឈាន​ជើង​ចូល​ក្នុង​ហូលីវូដ​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៨ តាម​រយៈ​រឿង​ “Rush Hour”។ លោក​បាន​ក្លាយ​ជា​តារា​ដែល​មាន​ការ​គាំទ្រ​ និង​ស្រឡាញ់​ចូល​ចិត្ត​ពី​អ្នក​គាំទ្រ​ជាច្រើន​ជុំ​វិញ​ពិភពលោក ដោយសារ​ការ​សម្ដែង​ និង​ទេពកោសល្យ​ក្បាច់គុន​របស់​លោក។ ជាពិសេស​ដោយ​សារ​សមត្ថភាព​ពិសេស​នេះ​ហើយ​ ទើប​ឈិន​ឡុង​ ត្រូវ​អញ្ជើញ​ឲ្យ​សម្ដែង​ក្នុង​ភាពយន្ត​បែប​ហក់លោត​ វាយតប់​របស់​ហូលីវូដ​ជា​ច្រើន។ ដោយ​ឡែក​ សម្រាប់​បច្ចុប្បន្ន​វិញ​ តារា​ប្រុស​វ័យ​ ៦៣​ឆ្នាំ​រូបនេះ​ ក៏​នឹង​ត្រៀម​សមិទ្ធិផល​ថ្មី​ចំនួន​ ២​ទៀត​គឺ​ “Shanghai Dawn” និង​ “Rush Hour 4“។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. តារា​សម្ដែងចិន​ Zhang Ziyi

តារា​ចិន​រូបនេះ​លេច​មុខ​ដំបូង​ក្នុង​ខ្សែភាពយន្ត​ហូលីវូដ​ដំបូង​ក្នុង​ឆ្នាំ ២០០១ តាមរយៈ​រឿង​ “Rush Hour 2”។ Ziyi ជា​តារា​ស្រី​ដែល​មាន​ភាព​ល្បី​ល្បាញ​គួរ​សម​ ក្នុង​អំឡុង​ឆ្នាំ​ ២០០០ បន្ទាប់​ពី​សម្ដែង​រឿង​ហូលីវូដ​ដំបូង​របស់​នាង។ កាន់​តែ​ពិសេស​ក្នុង​ឆ្នាំ ២០០៩ នាង​រឹត​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ ពេល​សម្ដែង​ក្នុង​រឿង​ “The Horsemen”។ សម្រាប់​ឆ្នាំ​ ២០១៨ នេះ​ Ziyi ក៏​នឹង​បង្ហាញ​ខ្លួន​ជា​ថ្មី​ក្នុង​រឿង​ហូលីវូដ​២​ទៀត​មាន​ “God Particle” និង​រឿង​ “Godzilla: King of the Monsters” ដែល​ត្រៀម​ផលិត​ឆ្នាំ ២០១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. តារា​សម្ដែង​ចិន Jet Li

រឿង​ហូលីវូដ​ដំបូង​ដែល​ Jet Li ឫ​ លីលានជា​ សម្ដែង​មាន​ចំណងជើង​ថា​ “Lethal Weapon 4” ចេញ​ក្នុង​ឆ្នាំ ១៩៩៨។ ដោយសារ​មើល​ឃើញ​ពី​ទេពកោសល្យ​សម្ដែង​ដ៏​អស្ចារ្យ​របស់​ លីលានជា​ ទើប​លោក​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​នឹក​ស្មាន​មិន​ដល់​នា​ពេល​នោះ​ រហូត​ដល់​ថ្នាក់​ត្រូវ​ផលិតករ​អញ្ជើញ​ឲ្យ​ថត​រឿង​ថ្មី​មួយ​ទៀត​មាន​ចំណងជើង​ថា “Romeo Must Die” ហើយ​ក៏​កក្រើក​ជា​ថ្មី​ទៀត។ ក្រៅ​ពីនោះ​ នៅ​មាន​រឿង​ល្បីៗ​ជា​ច្រើន​ទៀត​ដូចជា “The Expendables” ឆ្នាំ​ ២០១០, “The Expendables 2” ក្នុង​ឆ្នាំ ២០១២, “The Expendables 3” ឆ្នាំ ២០១៤, “The One”, “Kiss of the Dragon”, “Cradle 2 the Grave” និង​ “The War” ជា​ដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. តារា​សម្ដែង​ចិន Fan Bingbing

ខ្សែភាពយន្ត​ដែល​តារា​ស្រី​រូប​នេះ​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​វិស័យ​ហូលីវូដ​គឺ​ “Iron Man 3” ផលិតឆ្នាំ ២០១៣។ ក្រោយ​ពី​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​របស់​ Fan Bingbing ល្បី​សុសសាយ​ពេញ​ទ្វីប​អាស៊ី​មក​ នាង​បាន​បន្ត​ស្វែង​រក​ភាព​ជោគជ័យ​ជា​បន្ត​លើ​ឆាក​ហូលីវូដ។ ដោយ​សារ​រូប​សម្រស់​ បូក​រួម​នឹង​សមត្ថភាព​ពិសេស​ពី​កំណើត​ ក៏​បាន​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ភាព​ជោគជ័យ​មិន​ធម្មតា​ ហើយ​ត្រូវ​អ្នក​ដឹក​នាំ​ខាង​ប៉ែក​ហូលីវូដ​ហៅ​ថត​រឿង​ជា​ច្រើន​ទៀត​ដូចជា៖ “X-Men: Days of Future Past”, “The Meg”, “Stretch” និង​រឿង​ “My Way”។ ដោយឡែក​ ក្នុង​ឆ្នាំ ២០១៨​នេះ​ នាង​ក៏​មាន​ស្នាដៃ​ជូន​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ទៀត​ដែរ​មាន​ចំណងជើង​ថា​ “The King’s Daughter”។

៥. តារា​សម្ដែង​ហុងកុង Donnie Yen

រឿង​ដំបូង​របស់​ Donnie Yen ឫ​កុំកុំ មាន​ចំណងជើង​ថា​ “Shanghai Knights” ផលិត​ក្នុង​ឆ្នាំ ២០០៣។ តារា​ប្រុស​រូប​នេះ​ក៏​តែង​លេច​មុខ​ជា​រឿយៗ​ក្នុង​ពិភពហូលីវូដ​ តួ​យ៉ាង​ដូច​ឆ្នាំ​មុន​ Donnie បាន​ចូលរួម​សម្ដែង​ក្នុង​រឿង​ល្បី​មួយ​មាន​ចំណងជើង​ថា​ “xXx: Return of Xander Cage”។ យ៉ាង​ណា​មិញ​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​២​ទៀត​ក៏​ជិត​លេច​រូបរាង​ដែរ​សម្រាប់​ Donnie Yen មាន​ដូចជា​ “IP-Man 4”, និង​ “American Revenge” ដែល​សុទ្ធ​តែ​បញ្ចាំង​ក្នុង​ឆ្នាំ ២០១៨។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. តារា​សម្ដែងចិន​ Lui Yi Fei

កាល​ពី​ឆ្នាំ​ ២០០៨ Yi Fei បាន​សម្ដែង​ក្នុង​រឿង​ហូលីវូដ​១​មាន​ចំណង​ជើង​ថា​ “The Forbidden Kingdom”។ ប៉ុន្តែ​ថ្មី​ៗ​នេះ​ នាង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ក្រោយ​ដឹង​ព័ត៌មាន​ថា​នាង​នឹង​ដើរ​ជា​តួ​ឯក​ក្នុង​ភាពយន្ត​ហូលីវូដ​ដល់​ទៅ​ ២គឺ “Inversion” និង​ “Mulan”។ ភាពយន្ត​ឆ្នាំ ២០១៨​ “Inversion” តារា​ស្រី​វ័យ​ ៣០​ឆ្នាំ​រូប​នេះ​ នឹង​សម្ដែង​ជា​តួ​ជា​រូប​វិទូ​ម្នាក់​ ដែល​ព្យាយាម​ជួយ​សង្គ្រោះ​ផែនដី​ពី​ការ​គំរាម​កំហែង​ផ្សេងៗ ជាមួយ​តួ​អង្គ​ជនជាតិ​អាមេរិក​ម្នាក់​សម្ដែង​ដោយ​តារា​សម្ដែង​ Samuel Leroy Jackson។ រីឯ​រឿង​បញ្ចាំង​ឆ្នាំ ២០១៩ “Mulan” វិញ​ កាន់​តែ​ពិសេស​ ព្រោះ​ជា​រឿង​ហូលីវូដ​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​ដែល​យក​លំនាំ​តាម​រឿង​ចិន​ ហើយ​ផ្ដោត​សំខាន់​លើ​តួ​ឯក​ស្រី​ខ្លាំង​ជាង​គេ ខុស​ពី​សព្វ​ដង។

៧. តារា​សម្ដែង​កូរ៉េ Rain

Rain បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​ទាំង​អស់​ភ្ញាក់​ផ្អើល​គ្រប់​គ្នា​ពេល​សម្ដែង​ក្នុង​រឿង​ហូលីវូដ​១​មាន​ចំណងជើង​ថា​ “Speed Racer” បញ្ចាំង​ក្នុង​ឆ្នាំ ២០០៨។ ឈាន​ចូល​ឆ្នាំ ២០០៩​ តារាប្រុស​កូរ៉េ​រូបនេះ​ ក៏​ទទួល​បាន​ឱកាស​ពិសេស​ថ្មី​១​ទៀត​ ដោយ​បាន​សម្ដែង​ក្នុង​រឿង​ថ្មី​ទៀត​គឺ​ រឿង​ “Ninja Assassin” រហូត​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​តារា​កូរ៉េ​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​សម្ដែង​ជា​តួ​សំខាន់​ក្នុង​រឿង​ហូលីវូដ។ រយៈ​ពេល​ ៣​ឆ្នាំ​ក្រោយ​ Rain លេច​មុខ​ជា​ថ្មី​ក្នុង​វិស័យ​ភាពយន្ត​លោតផ្លោះ​នេះ​ ជាមួយ​តារា​សម្ដែង​ Bruce Willis និង​ John Crusack តាមរយៈ​រឿង​ “The Prince”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨. តារា​សម្ដែង​កូរ៉េ Lee Byung Hun

ក្នុង​ឆ្នាំ ២០០៩​ Byung Hun បាន​វិវត្ត​ខ្លួន​ចូល​ក្នុង​វិស័យ​ហូលីវូដតាម​រយៈ​រឿង​ “G.I. Joe: The Rise of Cobra” ដោយ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​ជា​ច្រើន​ជុំវិញ​ពិភពលោក។ ក្រៅ​ពី​រឿង​ល្បី​នេះ​ លោក​ក៏​បាន​សម្ដែង​ក្នុង​រឿង​ហូលីវូដ​ចា​ច្រើន​ទៀត​ដែរ​ដូច​ជា​ “Red 2” បញ្ចាំង​ឆ្នាំ ២០១៣ និង​រឿង​ “The Magnificent Seven” ឆ្នាំ ២០១៦។

៩. តារា​សម្ដែង​ចិន Kris Wu

ក្រោយ​ចាក​ចេញ​ពី​ក្រុម​ចម្រៀង​ EXO ប្រុស​សង្ហា​រាង​ខ្ពស់​សន្លឹម​រូប​នេះ​ បាន​ត្រឡប់​មក​ប្រទេស​ចិន​វិញ​ ដើម្បី​ចាប់​អាជីព​ជា​តារា​ចម្រៀង​ និង​សម្ដែង។ អ្វី​ដែល​ជា​ជោគជ័យ​សម្រាប់​លោក​ គឺ​ឱកាស​សម្ដែង​ក្នុង​រឿង​ហូលីវូដ​មាន​ចំណងជើង​ថា​ “xXx: Return of Xander Cage”។ ក្រៅ​ពី​នោះ​ Kris ក៏​បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​ក្នុង​ប្រភេទ​រឿងថ្មី​មួយ​ទៀត​ គឺ ”Valerian and the City of a Thousand Planets”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១០. តារា​សម្ដែងម៉ាឡេស៊ី​ Michelle Yeoh

រឿង​ហូលីវូដ​ដំបូង​ដែល​ Michelle សម្ដែង​មាន​ចំណង​ជើង​ថា “Tomorrow Never Dies” ផលិត​ឆ្នាំ​ ១៩៩៧។ តាម​រយៈ​រឿង​នេះ​ កេរ្តិ៍ឈ្មោះ​របស់​តារា​ស្រី​ជនជាតិ​ម៉ាឡេស៊ី​រូប​នេះ​ហក់​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ព្រោះ​នាង​បាន​ក្លាយ​ជា​តារា​ស្រី​អាស៊ី​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​គ្រង​ជា​តួ​អង្គ​សំខាន់​ម្នាក់​ក្នុង​រឿង​របស់​តួ​អង្គ​ “James Bond” មួយ​នេះ។ក្រោយ​មក​ តារា​ស្រី​វ័យ​ ៥៥​ឆ្នាំ​រូប​នេះ​ តែង​លេច​មុខ​ជា​រឿយៗ​ក្នុង​ភាពយន្ត​ល្បី​ៗជា​ច្រើន​ដូចជា​ “Memoirs of a Geisha”, “Sunshine” និង​ “The Mummy: Tomb of the Dragon Emperor”ជា​ដើម​ ហើយ​ថ្មី​ៗ​នេះ​ លោក​ស្រី​ក៏​បាន​លេច​មុខ​ជាថ្មី​ក្នុង​រឿង​ “Crazy Rich Asians” ដែរ។

១១. តារា​សម្ដែង​ចិន Angelababy

ភរិយា​តារា​សម្ដែង​ Huang Xiaoming ក៏​មាន​សមត្ថភាព​អស្ចារ្យ​មិន​ចាញ់​តារា​អាស៊ី​ផ្សេង​ទៀត​ដែរ។ នាង​បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​រឿង​ “Hitman: Agent 47” ក្នុង​ឆ្នាំ ២០១៥។ ក្រោយ​មក​១ឆ្នាំ Angelababy ក៏​បាន​លេច​មុខ​ជា​ថ្មី​ក្នុង​រឿង​ហូលីវូដ​ប្រភេទ​ Sci-Fi មាន​ចំណង​ជើង​ថា​ “Independence Day: Resurgence”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១២. តារា​សម្ដែងតៃវ៉ាន់​ Hannah Quinlivan

តារា​តៃវ៉ាន់​ត្រូវ​គេ​ស្គាល់​ច្បាស់​ពេល​សម្ដែង​រឿង​ “S.M.A.R.T. Chase“ ក្នុង​ឆ្នាំ ២០១៧ ជាមួយ​តារា​សម្ដែង​ Orlando Bloom និង​ Lynn Hung។ ក្នុង​ឆ្នាំ​ ២០១៨​ នេះ​ នាង​ក៏​នឹង​បន្ត​ការងារ​ក្នុង​វិស័យ​នេះ​ទៀត​ដែរ​ គឺ​តាម​រយៈ​រឿង​ “Skyscraper” ជាមួយ​ Dwayne Johnson, Neve Campbell, Byron Mann និង​តារា​ប្រុស​ស្រី​ល្បីៗ​ជា​ច្រើន​ទៀត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​