តារាសម្តែងហុងកុង Fennie Yuen ជាតារាស្រីហុងកុងមួយរូបល្បីល្បាញកាលពីដើមទសវត្សទី ៩០ ដែលបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តល្បីៗជាច្រើនផងដែរ។
តែក្រោយៗមកទៀតស្រាប់តែ តារាស្រីរូបនេះ បានបាត់មុខចេញពីអាជីពជាតារារបស់គាត់ ហើយក៏ធ្វើឲ្យប្រជាប្រិយភាពរបស់គាត់មានការធ្លាក់ចុះអំឡុងពេលនោះទៀតផង ។
ដោយឡែកថ្មីៗនេះ បានបង្ហាញមុខឲ្យសាធារណៈជនបានឃើញ ក្នុងនាមជាភ្ញៀវក្នុងកម្មវិធីជជែកតាមអ៊ិនធឺរណេត Happy និង Healthy Till 120 ដែលរៀបចំដោយតារាហុងកុង Maria Cordero និង Peng Jingguang ។
ក្នុងកម្មវិធីមួយនោះ តារាស្រីជើងចាស់វ័យ ៥១ ឆ្នាំរូបនេះ មានសភាពស្គមស្គាំងជាខ្លាំង ធ្វើអោយមានការព្រួយបារម្ភ។ ក្នុងកិច្ចសម្ភាសន៏ តារាស្រីរូបនេះ បានរម្លឹកថា ក្នុងឆ្នាំ ១៩៩៤ ខ្លួនកំពុងប្រយុទ្ធនឹងជំងឺខ្វះសារធាតុចិញ្ចឹម។
នាងក៏បានឲ្យដឹងដែរថា ពេលនេះ នាងមានទំងន់តិចជាង ៥០ គីឡូក្រាម ហើយទំងន់នេះមិនល្អសម្រាប់សុខភាពមនុស្សដែលមានកំពស់ដូចនាងនោះទេ។ ចំពោះរឿងដែលស្គមស្គាំងនេះ បានធ្វើឲ្យនាងប៉ះពាល់ផ្លូវចិត្តជាខ្លាំង ដោយសារតែ មានអ្នករិះគន់អំពីរឿងនេះ។
បន្ថែមពីនេះ បានឲ្យដឹងទៀតថា នាងក៏មិនមានសុខភាពល្អខាងផ្លូវចិត្ត នៅពេលដែលនាងនៅតែសម្តែងរឿងផងដែរ ហើយរូបនាងក៏ជាមនុស្សញ្ញុំយឺតផងដែរ ដោយត្រូវចំណាយពេល ៤ ម៉ោង ទើបញ៉ាំអស់មួយចាន៕ សូមមើលរូបភាពខាងក្រោម៖
<>