កំពូលតារាក្បាច់គុនដៃឆៅទាំង ៦រូបនេះ របស់ប្រទេសចិន ដែលមានភាពល្បីខ្លាំងទូទាំងអាសុី និងពិភពលោកគាំទ្រ

0

វិជ្ជាគុនចិនត្រូវបានមនុស្សភាគច្រើនស្គាល់តាមរយៈខ្សែភាពយន្តបុរាណ និងសម័យរបស់ចិន។ រីឯក្បាច់គុនកុងហ្វូជាក្បាច់គុនដ៏ល្បីមួយក្នុងចំណោមក្បាច់គុនជាច្រើនទៀតរបស់ចិន ដែលនៅតែមានអ្នកបន្តហាត់ និងអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន។

ឥឡូវនេះយើងសូមបង្ហាញនូវតារាសម្តែងគុនចិនចំនួន ១០ រូប ដែលល្បីល្បាញ៖

១) លី សៀវឡុង (Bruce Lee) (ស្លាប់)

ប្រសិនបើអ្នកចូលចិត្តមើលរឿងចិនវាយប្រយុទ្ធគ្នា នោះអ្នកប្រាកដជាស្គាល់លោក លី សៀវឡុង (Bruce Lee) ជាមិនខាន។ លោក លី សៀវឡុង កើតក្នុងឆ្នាំ ១៩៤០ ត្រូវបានគេស្គាល់ថា ជាតារាក្បាច់គុណដ៏ល្បីល្បាញលើពិភពលោក តាមរយៈឈុតឆាកប្រយុទ្ធ វាយតប់គ្នាដ៏អស្ចារ្យ។

២) ឈិន ឡុង (Jackie Chan)

លោកអ្នកប្រាកដជាបានស្គាល់ហើយ លោក Jackie Chan ឬដែលមនុស្សទូទៅតែងតែហៅលោកថា ឈិន ឡុង គឺជាសិល្បៈករឆ្នើមខាងផ្នែកក្បាច់គុននិងចម្រៀង ដែលមានកេរិ៍្តឈ្មោះល្បីល្បាញ ព្រមទាំងមានអ្នកគាំទ្រជាច្រើនរាប់មិនអស់នៅជុំវិញពិភពលោក។ លោកធ្លាប់បានចូលរួមសម្តែងជាតួអង្គឯក ក្នុងភាពយន្តហូលីវូដល្បីៗមិនតិចនោះទេ ដែលបច្ចុប្បន្ន ត្រូវបានគេទទួលស្គាល់និងចាត់ទុកថាជាកំពូលសិល្បៈករឆ្នើមខាងក្បាច់គុនមួយរូប ប្រចាំប្រទេសចិនរួមជាមួយនឹងទ្រព្យសម្បត្តិជាច្រើនលានដុល្លារផងដែរ ។

៣) លីលានជា (Jet Li)

លោកកើតនៅថ្ងៃទី 26 ខែមេសាឆ្នាំ 1963 ដែលត្រូវបានគេស្គាល់ថាជាតារាសម្តែងខ្សែភាពយន្តអ្នផលិតខ្សែភាពយន្តវិចិត្រករក្បាច់គុណនិងចាងហ្វាងWushuចូលនិវត្តន៍ដែលបានកើតនៅក្នុងទីក្រុងប៉េកាំង។គាត់គឺជាតារាភាពយន្តដ៏ល្បីប្រចាំប្រទេចិន។

៤) កុំកុំ (Donnie Yen)

លោកជាកំពូលតារាភាពយន្តដ៏ល្បីល្បាញម្នាក់ក្នុង ឧស្សាហ​កម្មភាពយន្តនៅហុងកុងនិងហូលីវូដផងដែរ។ តារាក្បាច់គុនចិនហុងកុង​រូបនេះ មានប្រវត្តិជាក្មេងងប់មើលរឿងវាយតប់តាំងពីលោក​មាន​អាយុ ៧ឆ្នាំមកម្លេះ រហូតដល់ថ្នាក់ទប់​លែងជាប់បោះបង់សាលា ចូលហាត់គុណតែម្តង។

៥) អាម៉ាប់ (Sammo Hung)

តារា​សម្ដែង​ល្បី​ឈ្មោះរូបនេះ​មាន​ឈ្មោះ​ពិត​ថា Hung Kam Bo កើត​នៅ​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ ១៩៥២ នៅ​ទី​ក្រុង​ហុងកុង​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ទំនៀមទម្លាប់​ក្បាច់​គុន​មួយ។ អាយុ ៩ ឆ្នាំ Sammo ទៅ​តាម​លោក​គ្រូ Yu Jim Yuen ​ស្នាក់​នៅ​សាលា​ល្ខោន​ប៉េកាំង​ដើម្បី​រៀន​ក្បាច់​គុន​និង​សម្ដែង។ នៅ​ទី​នេះ​ដែរ ​លោក​បាន​ក្លាយ​ជា​សិស្ស​ច្បង​ធំ​របស់​តារា​សម្ដែង​ជួរ​មុខ ឈិន ឡុង។ ឡើង​ដល់​អាយុ ១៤ ឆ្នាំ​លោក​បាន​ឈាន​ជើង​ចូល​វិស័យ​សិល្បៈ​ដំបូង​នៅ​ពេល​គេ​ឲ្យ​លោក​ដើរ​តួ​ជំនួស​​នៅ​ក្នុង​ឈុត​គ្រោះ​ថ្នាក់​មួយ​ក្នុង​ភាពយន្ត “Come Drink With Me”។

៦) Jacky Wu Jing

លោក Jacky Wu Jing ដែលប្រិយមិត្តនៅព្រះរាជាណាចក្រកម្ពុជាយើងបានស្គាល់នៅក្នុងខ្សែភាពយន្ត SPL និង​ Wolf Warrior ជាដើម លោកសព្វថ្ងៃមានអាយុ ៤៧ ឆ្នាំ គឺជាតារាសម្ដែងដ៏មានប្រជាប្រិយបំផុតម្នាក់របស់ប្រទេសចិន ហើយគាត់ក៏ជាតារាសម្ដែងឆ្នើមមួយរូបក្នុងចំណោមតារាសម្ដែងប្រុសឆ្នើមដូចជា Jackie Chan, Jet Li និង Donnie Yen ជាដើម ។