ស្នេហាខុសវ័យរហូតទៅដល់ ១២ឆ្នាំរបស់ តារាសម្តែងប្រុស លោក New Wongsakorn និងតារាសម្ដែងស្រី កញ្ញា Now Tisanart កំពុងតែមានភាពផ្អែមល្ហែម ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការបង្ហោះ
ពីសកម្មភាពរស់នៅយ៉ាងមានសេចក្តីសុខ ក៏ដូចជាមានសុភមង្គល នៃស្នេហារបស់ពួកគេ។ ដោយឡែកនាពេលថ្មីៗនេះ តារាសម្តែងប្រុស លោក New Wongsakorn បានទម្លាយអារម្មណ៏របស់ខ្លួន នៅពេលដែលមិត្តស្រីរបស់ខ្លួន
កំពុងសម្ដែងឈុតសិចស៊ីពុះកញ្ជ្រោលខ្លាំង នៅក្នុងរឿង “Mae Bia 2021” ជំនាន់ចុងក្រោយ។នៅក្នុងកម្មវិធីផ្តល់បទសម្ភាសមួយថា តារាប្រុសរូបនេះ បានឳ្យដឹងថា គាត់ពិតជាមិនអាចទ្រាំមើលបានទេ រហូតដល់ថ្នាក់ត្រូវបិទភ្នែកមើលព្រោះគាត់ខ្មាស់អៀន
ដែលមិត្តស្រីរបស់ខ្លួនកំពុងពុះកញ្ជ្រោលខ្លាំង ជាមួយបុរសម្នាក់ទៀត។ បើអ្នកទាំងអស់គ្នាជារូបគាត់វិញ អាចទ្រាំមើលមិត្តស្រីរបស់ខ្លួនស្លៀកសិចស៊ីពុះកញ្ជ្រោលខ្លាំង ឪបថើបជាមួយប្រុសផ្សេងបានទេ ទោះបីជាការសម្ដែងកុនក៏ដោយ៕