ផ្ទះស្រោបមាសមួយ នៅវៀតណាមកំពុងតែទទួលបានការចាប់អារម្មណ៏ជាខ្លាំង ដោយសារតែរូបរាងដ៏ស្រស់ស្អាត និងរំលេចពណ៌មានចែងចាំងតែម្ដង។
ផ្ទះស្រោបមាសនេះ ចំណាយពេល 6 ឆ្នាំ ក្នុងការគិតគូរ និងសាងសង់ ដែលស្ថិតក្នុងបរិវេណដីទំហំ 1,500ម៉ែត្រការ៉េ របស់លោក Van Trung កំពុងតែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងនៅទីក្រុង Can Tho ភាគខាងត្បូងប្រទេសវៀតណាម។
បច្ចុប្បន្ន ផ្ទះនេះបានចាប់ផ្ដើមបើកទ្វារទទួលភ្ញៀវហើយ ដែលមកកាន់ហាងកាហ្វេរបស់ម្ចាស់ផ្ទះ សម្រាប់ការទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍ថែមទៀតផង៕ សូមមើលរូបភាពខាងក្រោម៖