កុំចង់ខ្លាំង! Tiktok ក្លាយជាកម្មវិធីដែលមានអ្នកប្រើប្រាស់ច្រើនវ៉ាដាច់ Facebook ទូទាំងពិភពលោក ដែលចំនួនអ្នកប្រើប្រាស់

0

ក្រុមហ៊ុន global survey of downloads ប្រចាំពិភពលោកបានបង្ហាញលទ្ធផលក្នុងឆ្នាំ ២០២០ ថា កម្មវិធី Tiktok ដែលជាកម្មវិធីចែករំលែកវីដេអូកម្សាន្តបង្កើតនៅក្នុងប្រទេសចិន បានក្លាយជាកម្មវិធីបណ្ដាញសង្គមជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមកម្មវិធីល្បីៗទាំងអស់ក្នុងពិភពលោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធីកម្សាន្ត Tiktok នេះ បានដាក់ឲ្យប្រើប្រាស់ដំបូងឡើងនៅក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ វាជាកម្មវិធីដ៏ធំទូលាយដែលអាចឲ្យអ្នកលេងទស្សនាវីដេអូកម្សាន្តផ្សេងៗ និងអាចបង្កើតវីដេអូកម្សាន្តខ្លួនឯងដើម្បីចែករំលែកទៅកាន់អ្នកលេងបណ្ដាញសង្គមផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កម្មវិធី TikTok បាន​ធ្លាក់​ប្រជាប្រិយភាព​បន្តិច​នៅ​អា​មេ​រិ​ក ប៉ុន្តែ​ក្រោយមក សម្ទុះ​នៃ​អ្នក​ប្រើប្រាស់​បាន​ងើបឡើង​វិញ​ខ្លាំង​អំឡុង​ពេល​បិទ​ខ្ទប់ ដោយសារ​រលក​ឆ្លង​កូ​វី​១៩ នៅ​តំបន់​អា​មេ​រិ​កឡា​ទី​ន សហរដ្ឋអាមេរិក និង នៅ​អឺរ៉ុប​ជាដើម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនខុសអីពីមនុស្សទូទៅដែលចូលចិត្តលេងកម្សាន្តតាមប្រព័ន្ធអ៉ិនធើណេតនោះទេ ពួកគេបានប្រើប្រាស់កម្មវិធីមួយនេះជាការកម្សាន្តអារម្មណ៍មួយ។ កម្មវិធីមួយនេះ ល្បីល្បាញខាងចម្រៀង រាំ និងការកម្សាន្តទូទៅ ជាពិសេសវាមានភាពទូលំទូលាយដោយអ្នកលេងអាចចែករំលែកសមត្ថភាពរបស់ខ្លួនតាមរយៈ ការរាំ ការច្រៀង ការធ្វើត្រាប់តាម និងវិដេអូកំប្លែងៗជាច្រើនទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បញ្ជាក់​ថា កម្មវិធី​ទូរស័ព្ទ​ដៃ​ដែល​មាន​អ្នក​ទាញ​យក​មក​ប្រើប្រាស់​ច្រើន​ជាងគេ​ក្នុង​ពិភពលោក រាប់​ត្រឹម​ពាក់កណ្តាល​ឆ្នាំ ២០២១​នេះ គឺ​មិនមែន​ជា​កម្មវិធី Facebook នោះ​ទេ ប៉ុន្តែ​តំណែង​នេះ​បាន​ទៅ​លើ​កម្មវិធី TikTok ជាមួយនឹង​ការ​ទាញ​យក​មក​ប្រើប្រាស់​ជាង ៣​ពាន់​លាន​ដង តាម​ពីក្រោយ​ដោយ Facebook និង Instagram៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​