ពេលនេះដឹងហើយ នេះគឺជាឈ្មោះកំណើតកូនប្រុសច្បងរបស់តារាហូលីវូដ Angelina Jolie មុនប្ដូរទៅជាឈ្មោះ Maddox

0

ជាការពិតណាស់ បច្ចុប្បន្ននេះ បើទោះជាមានវ័យកាន់តែជ្រេក៏ដោយ តែតារាភាពយន្តហូលីវូដដ៏ល្បីល្បាញ Angelina Jolie នៅតែទទួលបានប្រជាប្រិយ និងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ទាំងក្នុងក្រៅប្រទេសជាច្រើន ជាមួយនឹងវិស័យសិល្បៈសម្ដែង ដែលពោរពេញដោយសមត្ថភាព ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ លោកស្រី មិនត្រឹមតែមានសមត្ថភាព អាចគ្រងតំណែងជា តារាសម្ដែងលំដាប់ជួរមុខតែប៉ុណ្ណោះទេ តែតារាស្រីរូបនេះ ថែមទាំងមានមុខមាត់គួរឲ្យចាប់អារម្មណ៍ ព្រមទាំងមានការថែរក្សារូបរាង ឲ្យនៅតែស្លីមស្អាត ក្នុងវ័យ ៤៦ ឆ្នាំ របស់នាង ថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាស្រីរូបនេះ ត្រូវបានគេមានការកោតសរសើរដែលអ្នកនាង យកក្មេងកំព្រាទៅចិញ្ចឹមធ្វើជាកូនមកពីច្រើនប្រទេសក្នុងនោះក៏មានកូនខ្មែរមួយដែរ ដែលមានឈ្មោះថា Maddox ត្រូវជាកូនច្បងគេបង្អស់ ដែលអាចនិយាយបានថាជាកូនសំណព្វចិត្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នា​ពេល​ថ្មីៗ​នេះ គេរឹតតែដឹងច្បាស់ថា Maddox ជាកូនសំណព្វចិត្ត ក្រោយឃើញរូបភាព Angelina បាន​បង្ហាញ​រូប​សាក់​យ៉ាង​ធំ​មួយ​លើ​ដង​ខ្លួន ក្នុង​រូបភាព​គ្រួសារ​ដ៏​កម្រ​មួយ​សន្លឹក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រូប​មួយ​សន្លឹក​ពណ៌​ស​ខ្មៅ​នោះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ផ្អែមល្ហែម​របស់​តារា​ស្រី​ហូលីវូដ​ដ៏​ល្បី​រូប​នេះ ឈរ​ចង​សក់​ឲ្យ​កូន​ប្រុស​របស់​នាង ។ តាម​រយៈ​រូប​សាក់​មួយ​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ថា Maddox ពិត​ជា​កាត់​ទៅ​រក​ម្ដាយ​ជា​ខ្លាំង ដោយ​សូម្បី​តែ​ចំណង់​ចំណូល​ចិត្ត​ក៏​ដូច​គ្នា​ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​មួយ​ទៀតនោះ ថ្មីៗនេះ ស្រាប់តែ លោក សារ៉ាត់​ បាន​ទម្លាយ​ពី​ក្រដាស​សុំ​សិទ្ធិ​ប្ដូរ​ឈ្មោះ​កូន​ចិញ្ចឹម​របស់​លោក ដោយ​ឈ្មោះ​ដើម​របស់​ Maddox ដែលមានឈាមជ័រជាខ្មែរ​គឺ «រដ្ឋ វិបុល» ប្ដូរ​ទៅ​ជា​ឈ្មោះ «ម៉ាដក់ ជីវ័ន្ត ថនថុន ចូលី» មុន​ផ្លាស់ប្ដូរទៅជាឈ្មោះផ្លូវការ «Maddox Chivan Jolie-Pitt» ៕ សូមមើលខាងក្រោម៖