លោក Tono ជាតារាសម្ដែង និងតារាចម្រៀងមួយរូបផងដែរ ដែលមានឈ្មោះល្បីល្បាញ ទទួលបានការគាំទ្រ ទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ ទើបលោកអាចរស់បានយ៉ាងសុខស្រួលបែបនេះ។
ប៉ុន្តែក្រោយពីភាពជោគជ័យរបស់តារាប្រុសរូបនេះ រូបលោកធ្លាប់ឆ្លងកាត់ជីវិតលំបាកខ្លាំង រហូតដល់ថ្នាក់ចំណាកស្រុកផងដែរ។
បើយោងតាមប្រភពព័ត៌មាន កាលពីនៅអាយុ ៩ ឆ្នាំ លោក Tono បានបាត់បង់លោកឪពុកជាទីស្រឡាញ់របស់ខ្លួន ដែលបន្សល់នូវបំណុលជំពាក់ធានាគារ ធ្វើឳ្យគ្រួសាររបស់លោកពិតជាលំបាកខ្លាំង។
ដោយសារតែរស់នៅលំបាកខ្លាំងពេក នៅពេលដែលពេញវ័យ តារាប្រុសរូបនេះ បានធ្វើការចំណាកស្រុកទៅប្រទេស អាល្លឺម៉ង់ ដោយបានធ្វើការជាអ្នករត់តុអាហារក្នុងហាង និងជាអ្នកលាងចានមួយកន្លែង អ្វីដែលកាន់តែជូរចត់នោះ លោកក៏ជាអ្នកអនាម័យសម្អាតបន្ទប់ទឹកឱ្យគេទៀតផង ។
តែដោយសារតែនិស្ស័យ មានដុងខាងសិល្បៈ និងស្រលាញ់ខាងសិល្បៈ តារាប្រុសរូបនេះបានចូលប្រឡងក្នុងកម្មវិធី The Star ក្លាយជាម្ចាស់ពាន ហើយក៏បានកសាងកេរ្តិ៍ឈ្មោះមករហូតល្បីល្បាញ និង មានទ្រព្យស្តុកស្តម្ភដូចបច្ចុប្បន្ននេះ៕