កូនខ្មែរមួយក្រុមកំពុងតែធ្វើឳ្យមហាជនក្នុងបណ្ដាញសង្គម មានការកោតសរសើរជាខ្លាំង ទៅលើគម្រោងរបស់ពួកគេ ដែលកំពុងតែសិក្សាដើម្បីផលិតយន្តហោះ Drone ដែលមានមនុស្សបើក។
គម្រោងសាកល្បងយន្តហោះ Drone មានមនុស្សបើកនេះ ផលិតឡើងដោយស្នាដៃកូនខ្មែរពិតៗ ដែលបានលេចរូបរាងឡើងនៅបរិវេណវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
នេះបានបង្ហាញកម្ពុជាយើងកំពុងតែដើរឈានទៅមុខបន្តទៀតហើយ។ ក្នុងនោះដែរ បងប្អូនជាច្រើនរំពឹងថាការផលិតនិងបានជោគជ័យឆាប់ៗ ទៅថ្ងៃខាងមុខ វិស័យបច្ចេកវិទ្យាដ៏ទំនើបមួយនេះ
អាចនឹងជួយសម្រាលការងារមនុស្សបានកាន់តែច្រើន នៅក្នុងជីវិតរស់នៅទៅថ្ងៃអនាគត និងបង្ហាញពីមុខមាត់របស់ប្រទេសជាតិផងដែរ៕ កាន់តែជ្រាបច្បាស់សូមមើលវីដេអូខាងក្រោម៖
វីដេអូ៖