ជាតារាល្បី មានការងារាច្រើន ទើបតម្រូវឳ្យតារាស្រី Dilraba ប្រើប្រាស់ម្សៅផាត់មុខ និងខ្លួន ដែលគ្មានពេលទុកឳ្យស្បែកសម្រាក គឺសឹងតែ ២៤ម៉ោងហើយ ដែលត្រូវម្សៅគ្របដណ្ដប់ជាប់
ចំណែកថ្មីៗនេះ តាមរយៈប្រភពដ៏ល្បីមួយ ក៏បានបង្កជាភ្ញាក់ផ្អើល បន្ទាប់ពីបានចែករំលែករូបភាពរបស់តារាស្រីរូបនេះ ដែលមិនបានកែសម្រួលដើម្បីបង្កើនភាពស្រស់ស្អាត ដែលធ្វើឲ្យទស្សនិកជនជាច្រើននឹកស្មានមិនដល់។
ដោយពេលនេះទើបដឹងថា ស្រីស្រស់ Dilireba ប្រសិនបើគ្មានជំនួយពីកម្មវិធីកែរូបទេ គឺស្បែកនាងមានសភាពយ៉ាប់យ៉ឺនជាងខ្លាំង។ ដូច្នេះភាពស្រស់ស្អាតរបស់នាង គ្រាន់តែជាសម្រស់ ដែលបានតាមការតុបតែងជាពិសេសប៉ុណ្ណោះ ដូច្នេះហើយ បើងាកមកមើល ពីមុខមាត់បែបទទេស្អាត គ្មានការ Make U គឺចាញ់ជាងជនសាមញ្ញមិនមែនជាតារាផង៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖