កាលពីថ្ងៃទី ១៨ ខែ សីហាមុននេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា នារីឈ្មោះ Du Meizhu ដែលជាអ្នកប្ដឹងតារាសម្ដែងប្រុស Wu Yifan (Kris Wu) មុនគេ ហើយក្រោយលោក Kris Wu ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនស្រាប់តែរូបនាង បានបង្ហោះសារអរគុណប៉ូលិសខណ្ឌ Chao Yang។

នៅលើបណ្ដាញសង្គមរបស់ខ្លួន ស្រីស្អាតអាយុ ១៩ឆ្នាំបានសរសេរថា៖ ទីបំផុត សូមអរគុណដល់ប៉ូលិសខណ្ឌ Chaoyang។ ពួកគេពិតជាមនុស្សល្អមែនទែន ពួកខ្ញុំមានអារម្មណ៍ថាប្រសើរជាងមុនហើយ។
គិតមកទល់នឹងពេលនេះ Kris Wu ស្ថិតនៅក្នុងមន្ទីរឃុំឃាំងនៅឡើយ ដោយសង្ស័យពីបទរំលោភសេពសន្ថវៈ។ ចំពោះករណីមួយនេះ ម្ដាយរបស់តារាប្រុសរូបនេះ លោកស្រី Stacey Wu កំពុងព្យាយាមស្វែងរកមេធាវីដើម្បីការពារកូនប្រុសរបស់នាង
ហើយក្នុងពេលជាមួយគ្នានេះ សុំឱ្យតារាសម្តែងរូបនេះត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នរង់ចាំការជំនុំជម្រះ។ប៉ុន្តែទោះម្ដាយព្យាយាមស្វែងរកមេធាវីសូម្បីសឹងតែអស់ខ្យល់ទៅហើយ ប៉ុន្តែនៅតែគ្មាននរណាម្នាក់ចេញមុខទទួលការពារក្តីលើរឿងនេះទេ បើទោះបីជាចំណាយលុយច្រើនយ៉ាងណាក្តី ។

លោកស្រី Stacey Wu ពេលនេះស្រកគីឡូជាខ្លាំង ដោយសារតែគ្មានអ្នក សូម្បីតែតារាសម្ដែងក្បាច់គុណលោក Jackie Chan ដែលតែងតែគាំទ្រ Kris Wu ហើយចេញមកឧបត្ថម្ភតារាប្រុសក្មេងរូបនេះ ក៏មិនចេញមុខជួយដែរ ទោះម្ដាយ Kris Wu អង្វរយ៉ាងណាក៏ដោយ។
ដោយទល់ខ្លាំងពេក លោកស្រី Stacy Wu ម្ដាយរបស់ Kris Wu ចង់ឱ្យក្មេងស្រីរូបស្រី Du Meizhu អាយុ ១៩ ឆ្នាំនេះក្លាយជាកូនប្រសាររបស់លោកស្រី នេះបើយោងតាមអត្ថន័យក្នុងអត្ថបទរបស់ ដែលបញ្ចេញពីគេហទំព័រសារព័ត៍មាន BJH។
Du Meizhu បានប្រែក្លាយពីក្មេងស្រីស្រស់ស្អាត ដែលត្រូវបានគេស្គាល់តិចតួចហើយឥឡូវនេះបានក្លាយជា“ វីរៈនារី” នៅពេលនាងហ៊ានលាតត្រដាងពីមុខមាត់ពិតរបស់តារាចម្រៀងប្រុស Kris Wu។ ហើយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះរូបនាងត្រូវបានល្បីមួយរំពេច មានអ្នកគាំទ្រដល់រាប់លានអ្នកក្នុងបណ្ដាញសង្គម៕