កាលពីថ្មីៗនេះមានភ្ញាក់ផ្អើលខ្លាំង នៅពេលដែលតារាចម្រៀងឯករាជ្យ Pao Ploy មានមុខមាត់ស្រដៀង និង ឌីជេ អាមេរិក ដែលធ្លាប់សហការណ៍ធ្វើបទចម្រៀងជាមួយ BTS ដែលលោក មានឈ្មោះថា Steve Aoki ។
ដោយឡែក បើតាមស្ទីលនៃការតុបតែងខ្លួនរបស់តារាចម្រៀង Pao Ploy គឺលោកចូលចិត្តទុកសក់វែង និងពុកមាត់វែងដូចគ្នា ដែលចៃដន្យ ឌីជេ Steve Aoki ក៏ចូលចិត្តស្ទីលបែបនេះដូចគ្នាដែរ ដោយមើលទៅសិល្បៈនៃការលេងខ្លួនរបស់តារាទាំងពីរដួងនេះគឺមានលក្ខណៈស្រដៀងគ្នា ចំណែកមុខរបស់ពួកគេគឺមិនខុសគ្នាប៉ុន្មានដែរ អាចនិយាយដូចគ្នាច្រើនគួរសម។
យ៉ាងណាមិញ អ្នកគាំទ្រក៏បានបង្ហាញអារម្មណ៍ពិតដែរ នៅពេលដឹងថាលោក Pao Ploy មានមុខមាត់ស្រដៀងនឹង ឌីជេ អាមេរិកបែបនេះនោះ៕ សូមចូលទស្សនារូបភាពឌីជេ អាមេរិក Steve Aoki ខាងក្រោម៖