ផ្គាប់ចិត្តមិនត្រូវ លី អ៊ីវ៉ាធីណា បង្ហោះដាក់អ្នកដែលប្រើពាក្យផ្លែផ្កា ទៅលើរូបខ្លួន! គិតហើយពិចារណាផង!

0

ជឿជាក់ថា ប្រិយមិត្តរាល់គ្នា ប្រាកដជាបានស្គាល់យ៉ាងច្បាស់អំពី កញ្ញា លី អ៊ីវ៉ាធីណា ដែលជាតារាចម្រៀងស្រី សាច់សខ្ជី មានប្រជាប្រិយភាព មិនអន់នោះទេ កាលពីប៉ុន្មានឆ្នាំមុន។

ប៉ុន្តែ មួយរយៈចុងក្រោយនេះ ស្រាប់តែ លី អ៊ីវ៉ាធីណា បាត់មុខពី វិស័យសិល្បៈ​ និងឆាកតន្ដ្រីនានាឈឹងតែម្ដង ធ្វើឲ្យហ្វេនៗ មានការនឹករម្លឹក ដល់សម្លេង និងមុខមាត់នាងគ្រប់គ្នា និងចង់ដឹងពី តារារូបនេះគ្រប់គ្នា។

តែក្រោយមក តារាចម្រៀងកូនកាត់ចិនរូបនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង​ ក្រោយពេលដែលអ្នកនាងបាន​ប្រកាស​​វិលត្រឡប់មកបម្រើអារម្មណ៍អ្នកគាំទ្រសារជាថ្មីម្តងទៀតក្រោយបាត់មុខពីសិល្បៈជាង ៣ឆ្នាំ មកនេះដោយ​សារ​ជាប់រវល់គ្រប់គ្រងភោជនីយដ្ឋានផ្ទាល់ខ្លួន។

ការត្រលប់មកជាមួយមុខមាត់ថ្មីស្អាតប្លែកបែបនេះ ស្រាប់តែមានមនុស្សមួយចំនួន ចូលចិត្តផ្លែផ្កាឳ្យនាង ទើបធុញ និងទ្រាំលែងបាន លី អ៊ីវ៉ាធីណា ក៏បានបង្ហោះសារដាក់ទៅវិញបែបនេះថា៖

«រៀនទទួលយកអ្វីជាការពិត…សម្រស់ធម្មជាតិកាលពី ១៨ ឆ្នាំមុន​អាក្រក់មិន​ស្អាតគេ​ថាមាត់ធំ…..ដល់ពេលឥឡូវចូលវ័យ ៣៦.៣៧ ​ស​ម្រស់​ស្អាត​ប្លែ​ក ​គេថាយើងកែ…» ៕ សូមមើលរូបភាពខាងក្រោម៖