ប្រិយមិត្តមួយចំនួន ដែលជាអ្នកគាំទ្ររឿងភាគដ៏ល្បី “ដំណើរឆ្ពោះទៅភាគខាងលិច” ច្បាស់ជានៅចាំលោក Dicky Cheung ដើរតួឯកស្វា ស៊ុនអ៊ូខុង ដែលជារឿងភាគដ៏ល្បីកាលពីជាង១៧ឆ្នាំមុន។
ពិតណាស់កាលណោះរូបលោកពិតជាល្បីខ្លាំង ក្នុវិស័យខ្សែភាព ដែលទទួលបានអ្នកគាំទ្រជាច្រើនទូទាំងអាសុីផងដែរ។ តែក្រោយមកក៏មានរឿងចម្រូងចម្រាស់ផងដែរ រហូតប្តូររូបលោកទៅជាតារាសម្ដែងប្រុស Benny Chan ដើរតួបន្តជាស្តេចស្វា ស៊ុន អ៊ូខុង ជំនួសវិញ ក្នុងរឿងវគ្គបន្តជំនាន់ទី ២ ។
ជាមួយគ្នានេះ អ្នកដឹកនាំរឿង “ដំណើរឆ្ពោះទៅភាគខាងលិច” បោះសម្តីទៅលោក Dicky Cheung ថា “បើលោកឯងគ្មានសក់នៅលើមុខនោះទេ (តួស្វា) លោកឯងគឺច្បាស់ជាគ្មានតម្លៃនោះទេ ក្នុងវិថីសិល្បៈនេះ”។
ក្រោយពីបានស្តាប់សម្តីរបស់អ្នកដឹកនាំម្នាក់នោះ ថាឲ្យលោកចំៗមក លោក Dicky Cheung ពិតជាមានការឈឺចាប់យ៉ាងខ្លាំង ហើយចាប់ពីពេលនោះមក លោកក៏សម្រេចចិត្តមិនទុកសក់នៅលើក្បាលរបស់ខ្លួនទៀតទេ ហើយលោកក៏បាននិយាយថា៖ “ខ្ញុំចង់បញ្ជាក់ឲ្យគាត់ដឹងវិញថា បើទោះជាខ្ញុំគ្មានសក់ ក៏ខ្ញុំនៅតែមានតម្លៃ”។
បន្ទាប់ពីមានរឿងរ៉ាវទាំងនោះមក តារាប្រុស Dicky Cheung ហាក់ធ្លាក់កូដខ្លាំង ហើយលោកក៏បាននិយាយពីជីវិតប្រចាំថ្ងៃផងដែរ ដែលរូបលោកតែងតែធ្វើដំណើរតាម ឡានក្រុង និងរថភ្លើងក្រោមដី ដោយគ្មានទាំងអ្នកការពារ និង អ្នកចាត់ការនៅក្បែរដូចមុនឡើយ និងសូម្បីតែទស្សនិកជនមួយចំនួនមើលលោកសឹងមិនស្គាល់ទៀតផង ។ ហើយថែមទាំងអ្នកខ្លះនិយាយថា គឹដឹងលោកជាតារាល្បីប៉ុន្តែពួកគេមិនចាំឈ្មោះនោះ។
ជិវិតលោកពេលនេះ គ្មានការងារសិល្បៈដូចមុនបែបនេះមែន តែលោកនឹងបន្តការតស៊ូធ្វើអ្វីផ្សេងក្រៅពីសិល្បៈ ហើយមានតែដៃពីរ ម្រាម១០របស់លោកប៉ុណ្ណោះ ទើបអាចជួយលោកបាន ដើម្បីការងារចិញ្ចឹមជីវិត៕