អ៊ុំស្រីម្នាក់មានឈ្មោះ យ្យ៉ាង រស់នៅក្រុងណានជីន ជាអ្នកសំអាតតាមដងផ្លូវ ពិតជាមានសំណាងមែនទែន ខណៈពេលដែលគាត់កំពុងតែបំពេញការងាររបស់ខ្លួន ស្រាប់តែប្រទះឃើញលុយមួយចំនួនដែលមានចំនួនដល់ទៅ ១០ម៉ឺនដុល្លាក្នុងធុងសម្រាមមួយ។
ក្រោយរើសបានលុយច្រើនដូចនេះ អ៊ុំស្រីមិនបានលោភលន់ ឫចង់បានវាឡើយ បែរជាយកទៅកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីរកម្ចាស់។ មិនយូរប៉ុន្មានស្រាប់តែ មានបុរសម្នាក់អះអាងថា លុយទាំងនោះគឺជាកម្មសិទ្ធិរបស់គាត់។
ប៉ុន្តែក្រោយធ្វើការតាមដាន និងសាកសួរ ទើបដឹងថាបុរសម្នាក់នោះ មិនមែនជាម្ចាស់លុយឡើយ ដោយសារតែ លុយដែលអ៊ុំស្រីរើសបានគឺចំនួន ១០មុឺនដុល្លា តែបុរសម្នាក់នោះអះអាងលុយដែលខ្លួនបាត់គឺចំនួន ១១មុឺនដុល្លា។
មិនត្រឹមតែប៉ុណ្ណោះ កាន់តែហួសចិត្តទៀតនោះគឺបុរសម្នាក់នោះក៏បានប្តឹងទៅតុលាការ ថាអ៊ុំស្រី យ្យ៉ាង បានលាក់លុយដែលបានបាត់នោះ ចំនួន១មុឺនដុល្លាទៀត។ ដោយសារតែ ភាពស្មោះត្រង់របស់អ៊ុំស្រី បុរសម្នាក់នោះ មិនមែនជាម្ចាស់ថែមទៀតនោះ ទើបខាងតុលាការសម្រេចកាត់ក្ដី
ឳ្យលុយទាំងអស់នោះទៅកាន់អ៊ុំស្រីតែម្ដង។ ក្រោយមកបុរសនោះត្រូវបានទទួលការរិះគន់ពីមហាជន ពីភាពអាត្មានិយម។ ហើយនេះបង្ហាញថាភាពស្មោះត្រង់ គឺតែងតែទទួលបានការសរសើរ និងផលល្អជានិច្ច៕