រាជនីសម្រស់ Marian Rivera ឬ អ្នកគ្រប់គ្នាស្គាល់ថាជា ម៉ារីម៉ា បច្ចុប្បន្ន តារាស្រីប្រចាំប្រទេសហ្វីលីពីនរូបនេះ កំពុងកសាងជីវិតគ្រួសាររស់នៅយ៉ាងមានសុភមង្គល បន្ទាប់ពីមានកូនប្រុស ស្រី ២នាក់សុទ្ធតែគួរស្រលាញ់។ មិនតែប៉ុណ្ណោះ តារាស្រីកូន២រូបនេះ តែងតែធ្វើឲ្យហ្វេនៗជាច្រើន ច្រណែននឹងនាងស្ទើរតែគ្រប់ពេល។
និយាយពីតារាស្រីរូបនេះវិញ ពិតជាស្រលាញ់កូនខ្លាំងណាស់ គេតែងតែឃើញរូបនាង បង្ហាញភាពស្និទ្ធស្នាលជាមួយកូនៗ ព្រមទាំងបង្ហាញកាយវិការ ដោយក្ដីស្រលាញ់មេត្តាទៅលើកូនៗជាខ្លាំង។
ជាពិសេសថ្មីៗនេះ កំពូលតារាស្រីហ្វីលីពីនរូបនេះ បានបង្ហាញរូបថើបបបូរមាត់កូនស្រីរបស់ខ្លួន យ៉ាងផ្អែមល្ហែម និងពោរពេញដោយក្ដីស្រលាញ់រវាងម្ដាយនិងកូន ទៀតផង។
ក្នុងនោះដែរ ម៉ារីម៉ា បានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹកបង្ហាញមុខមាត់កូនស្រីជាថ្មី ដោយមើលទៅរូបគេ ពិតជាមានមុខមាត់ស្រស់សោភាខ្លាំងមែនទែន ជាពិសេស ទឹកមុខ និងស្នាមញញឹម ថ្ពាល់ខួចទៀតនោះរឹតតែធ្វើឲ្យក្មេងតូចនេះកាន់តែទទួលបានការស្រលាញ់ចូលចិត្តពីអ្នកគាំទ្រគ្រប់ៗគ្នា៕សូមមើលរូបភាពខាងក្រោម៖