តារាសម្តែងស្រី Go Hyun-Jung មានប្រាក់សរុបចំនួន ៣០លានដុល្លារ។ តារាស្រីរូបនេះ ចាប់ផ្តើមចូលក្នុងពិភពសិល្បៈ តាមរយៈប្រឡងបវរកញ្ញាក្នុងឆ្នាំ ១៩៨៩។ តារាស្រីរូបនេះមានតម្លៃខ្លួនកាន់តែថ្លៃបន្ទាប់ពីជោគជ័យក្នងរឿងកន្លងមក
ខណៈរឿងថ្មី «Dear My Friends» នាងទទួលបានប្រមាណ ៤៩,០០០ដុល្លារ ក្នុងមួយវគ្គ។ បើនិយាយពីអាយុវិញ តារាស្រីរូបនេះមានអាយុ ៥០ឆ្នាំ នៅឆ្នាំនេះហើយ ប៉ុន្តែបើនិយាយពីសម្រស់វិញ
មិនទៅតាមអាយុឡើយ ដោយសារតែស្បែកនៅម៉ត់ មិនជ្រួញឡើយ ដែលសម្រស់របស់នាងមើលទៅប្រៀបដូចក្មេង ១៨ឆ្នាំអ៊ីចឹង។ ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលដែលអះអាងថាជួយឱ្យស្បែកភ្លឺថ្លា ពិតជាភ្ញាក់ផ្អើលចំពោះសម្រស់របស់នាង ដែលពិតស្អាតខ្លាំង បែបនេះហើយ
ទោះអាយុច្រើនក៏ដោយ ក៏នាងនៅតែមានទីផ្សារក្នុងការផ្សព្វផ្សាយ ផលិតផលថែរក្សាសម្រស់ស្បែកបែបនេះ៕ កាន់តែជ្រាបច្បាស់សូមមើលវីដេអូខាងក្រោម៖
វីដេអូ៖