ក្រោយរឿងអាស្រូវរបស់ Kris Wu បានកើតមានឡើង បានធ្វើឳ្យវិស័យសិល្បៈ នៅប្រទេសមានការក្រឡាប់ចាក់ជាខ្លាំង បន្ទាប់តារាសម្តែង និងចម្រៀង Kris Wu បានសារភាពថា ខ្លួនមានបក្ខពួក ៤៧ នាក់
ដែលជាប់ពាក់ព័ន្ធនិងបានធ្វើសកម្មភាពខុសច្បាប់របស់លោក ក្នុងអំឡុងពេលសួរចម្លើយដោយក្នុងនោះ ក៏រួមចំណែកនឹងតារាស្រី Zhao Wei «ត្រចៀកកាំ» ផងដែរ។ ក្រោយមកស្រាប់តែតារាសម្តែងដ៏ល្បីឈ្មោះ Zhao Wei ហៅ ត្រចៀកកាំ
ត្រូវបានគេដកចេញពីស្នាដៃ រឿងបុរាណមួយចំនួន ដែលការផ្លាស់ប្ដូរមួយនេះ ក៏មានមនុស្សជាច្រើនលើកឡើងថា វាគឺជាការចាប់ផ្តើមនៃដំណើរនៃការហាមឃាត់សកម្មភាពសិល្បៈរបស់នាង។មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែគេហទំព័រធំៗដែលជាប់ឈ្មោះរបស់តារាស្រីរូបនេះ និង កម្មវិធីទូរទស្សន៍ផ្សេងៗដទៃទៀត ក៏ត្រូវលុបចោលផងដែរ។
តែក្រោយមកស្រាប់តែ មានដំណឹងមួយទៀតថា បញ្ហារបស់តារាស្រី Zhao Wei អាចពាក់ព័ន្ធនឹងលោក Jack Ma ស្ថាបនិកមហាសេដ្ឋីរបស់ក្រុមហ៊ុន Alibaba និង Ant Group ដោយនៅថ្ងៃទី ២៤ ខែតុលា មហាសេដ្ឋីរូបនេះ
បានថ្លែងសុន្ទរកថាចំៗប្រឆាំងនឹងប្រព័ន្ធហិរញ្ញវត្ថុរបស់ចិនដល់អ្នកស្ដាប់ដែលសុទ្ធសឹងជាមន្រ្តីជាន់ខ្ពស់។ ហើយអាចដោយសារតែ នាងគឺមានភាពស្និទ្ធស្នាលគ្នាខ្លាំង ជាមួយនឹងមហាសេដ្ឋីលោក Jack Ma ជាពិសេសរឿងទំនាក់ទំនងរកសុីតែម្ដង។
ចំណែកខណៈពេលនេះតារាស្រីរូបនេះ កំពុងតែមានបញ្ហាជាខ្លាំង ហើមនុស្សជុំវិញខ្លួនក៏ចាប់ផ្ដើមងាកចេញពីនាងផងដែរ ដោយគេមិនចង់ពាក់ព័ន្ធ តែសំណាងណាស់ដែលនាងនៅមិត្តជិតដិតម្នាក់ទៀត ដែលបានរាប់អានគ្នាជាង ២០ ឆ្នាំមកហើយ នោះគឺជា តារាស្រី Faye Wong ដែលតែងតែនៅជិតនាង៕