តារាកំប្លែង និងជាអ្នកចម្រៀងអាយ៉ៃ វោហាស័ព្ទចាក់ទឹកមិនលិច យាយយ៉យ ដែលពុកម៉ែ បងប្អូន និងប្រិយបានស្គាល់អ្នកមីងតាមរយៈសំនៀងដេញដោលឆ្លើយឆ្លងអាយ៉ៃជាមួយលោកតា ព្រហ្ម ។
ចំណែកថ្មីៗនេះ តារាកំប្លែងជើងចាស់រូបនេះ ដែលយើងដឹងថាត្រូវជាម្ដាយរបស់នាយព្រែក បានធ្វើឳ្យអ្នកគាំទ្រមើលគាត់ភ្លឹកតែម្ដង ដោយសារតែការតែងខ្លួនស្អាតប្លែកគួរឳ្យអារម្មណ៏។
ទោះបីជាគាត់មានអាយុរៀងច្រើនមែន តែការតែងខ្លួនចូលចិត្តស្អាតនៅតែមាន ពោលគឺមិនបណ្ដែតបណ្ដោលតាមអាយុឡើយ។ លើសពីនេះទៅទៀត គេចាប់អារម្មណ៍ឃើញទៀតថា គ្រប់ពេលដែលតារាកំប្លែងរូបនេះ ទៅចូលរួមកម្មវិធីម្ដងៗ
តែងតែតុបតែងខ្លួនខ្ញង់ៗ ស្លៀកសម្លៀកបំពាក់សាកសមគ្រប់ឈុត ដែលធ្វើឲ្យសម្រស់តារារូបនេះក្មេងជាងមុនថែមមួយកម្រិតទៀត៕ សូមទស្សនារូបភាពខាងក្រោម៖