តារាកំប្លែងជើងចាស់ ​៥ដួងនេះ បានលាចាកលោកគ្មានត្រលប់ក៏ដោយ តែនៅ​តែ​ធ្វើឱ្យ​ទស្សនិក​ជន​មិន​អាច​បំភ្លេច​បាន

0

បងប្អូនដែលចូលចិត្តតារាកំប្លែង ច្បាស់ណាស់ប្រាកដជាស្គាល់ពួកគាត់ ទោះបីជាពេលនេះ ពួកគាត់បានលាចាកលោកគ្មានត្រលប់ក៏ដោយ តែនៅ​តែ​ធ្វើឱ្យ​ទស្សនិក​ជន​មិន​អាច​បំភ្លេច​បាន ។ ដោយក្នុងនោះរួមមាន៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) រយៈពេលប្រមាណជា ២០ ឆ្នាំ មកហើយនៃការលាកចាកលោករបស់អតីតតារាកំប្លែង នាយ វ៉ាងដឺ ដែលជាតារាកំប្លែងមានឈ្មោះបោះសម្លេងតាំងពីកំឡុងឆ្នាំ ៩០ មកម្ល៉េះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) នាយ សាន ម៉ៅ ដូចប្រិយមិត្តជាច្រើនប្រាកដជាបបានជ្រាបហើយថា តារាប្រុសរូបនេះ បានទ្រាំជាមួយនឹងស្ថានភាពជំងឺរបស់ខ្លួនអស់ពេលជាច្រើនឆ្នាំ ហើយក៏បានស្លា-ប់ ក្នុងឆ្នាំ​ ២០១៩ ដោយសារតែស្ទះបំពង់ដកដង្ហើមរហូតដល់ស្លា-ប់។ មិនត្រឹមតែប៉ុណ្ណោះការស្លា-ប់របស់លោក ធ្វើឲ្យហ្វេនមួយចំនួនពិតសោកស្តាយយ៉ាងខ្លាំង​ដែលបាត់បង់សិល្បករ ដែលល្អបែបនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ការស្លា-ប់របស់ តារាកំប្លែងជើងចាស់ នាយ វីតាមីនសេ ក្នុងឆ្នាំ ២០១៨ បានធ្វើឲ្យមហាជនទូទាំងប្រទេស មានការសោកស្តាយជាខ្លាំង ជាពិសេសគឺសមាជិកក្រុមគ្រួសារ ដែលត្រូវមកបាត់បង់ ឪពុក ជីតា ជាទីស្រលាញ់យ៉ាងឆាប់រហ័សបែបនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) អ្នកកំប្លែង និងចម្រៀងអាយ៉ៃ លោកយាយនេត ផល្លី ហៅ យាយខ្លី បានទទួលមរណភាពហើយនៅ វេលាម៉ោង១២និង១២នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី២ ឧសភា ឆ្នាំ២០១៤ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដោយសារជំងឺ​ប្រចាំកាយជាច្រើនមុខ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) តារាកំប្លែងជើងចាស់ នាយ ស្មាញ ជាតារាកំប្លែងមួយរូប​ស្ថិត​ក្នុងអារ្មណ៍​ទស្សនិកជនដែលមិនអាចនឹងបំភ្លេចបាន ជាពិសេសគឺហេតុការដ៏រន្ធត់មួយ កាល​ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ហើយវេលានោះ ក៏ជាវេលាមួយដែលសោកសៅបំផុត​សម្រាប់​​ក្រុមគ្រួសាររបស់លោកផងដែរ ។ ពោលគឺនាយ ស្មាញ ត្រូវបានជួបគ្រោះថ្នាក់​ចរា​ចរណ៍កណ្ដាលថ្ងៃ ហើយក៏បានទទួលមរណភាពក្នុងពេល​កើតហេតុ​នោះ​តែម្ដង ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​