លោកវរសេនីយ៍ឯក​ សាន​ សុខ៖ នគរបាលប្រេីហិង្សានឹងរងការពិន័យតាមច្បាប់ តែពលរដ្ឋត្រូវដឹងមួយទៀតថា​ នៅពេលយេីងមិនព្រមសហការ​ ប្រឈមការរងពិន័យធ្ងន់ធ្ងរ

0

មានករណីដ៏កក្រើកផ្អើលដល់ប្រជាពលរដ្ឋដែលនារីដ៏ស្រស់ស្អាតម្នាក់​ ត្រូវសមត្ថកិច្ចវាយ​មួយ​ ID បែកក្បាលហូរឈាមជោគពេញខ្លួន​ បន្ទាប់ពីជិះម៉ូតូអត់មួក​ គេចពីគោលដៅចរាចរណ៍ចាប់មួកកញ្ចក់​ នៅតាមបណ្ដោយផ្លូវ ២១៥​ សង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​៧យប់​ ថ្ងៃទី​៨​ ខែ​កញ្ញា​ ឆ្នាំ​២០២១យប់មុិញនេះ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីហិង្សារបស់អ្នកកាន់ច្បាប់នេះ ត្រូវបានមហាជនជាច្រើនក្នុងបណ្ដាញសង្កមហ្វេសប៊ុកធ្វើការិះគន់ជាខ្លាំង ទៅលើសមត្ថកិច្ចរូបនោះ។ ដោយម្នាក់ៗលើកឡើងស្រដៀងគ្នាថា ទោះបីជានារីម្នាក់នោះខុសនិងច្បាប់ចរាចរណ៏ក៏ដោយ ក៏សមត្ថកិច្ចមិនត្រូវប្រើហិង្សាធ្ងន់ធ្ងរបែបនេះដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើយោងតាមគណនីហ្វេសបុករបស់លោក វ៉ាន់ សារាយ Vann Saray បានឲ្យដឹងថា៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ លោកវរសេនីយ៍ឯក​ សាន​ សុខសីហា​ បានបញ្ជាក់ថា​ មន្ត្រីនគរបាលប្រេីហិង្សានឹងរងការពិន័យតាមច្បាប់កងកម្លាំង​ បេីរកឃេីញថាពិតជាមានកំហុសឆ្គង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបញ្ជាក់ទៀតថា៖ អត្តសញ្ញាណមន្ត្រីនគរបាលខណ្ឌ៧មករា​ ត្រូវបានគេបង្ហាញផងដែរ។ មន្ត្រីនគរបាលមិនត្រូវប្រេីហិ.ង្សា.លេីពលរដ្ឋទេ​ ត្រូវចាប់ត្រូវផាកពិន័យតាមច្បាប់។ តែពលរដ្ឋយេីងគ្រប់រូបក៏ត្រូវចូលរួមគោរពច្បាប់ដែរ។ ពលរដ្ឋត្រូវដឹងមួយទៀតថា​ នៅពេលយេីងមិនព្រមសហការ​អនុវត្តន៍ច្បាប់​ ហេីយព្យាយាមគេចពីការអនុវត្តន៍ច្បាប់​ យេីនរងការចោទថា​ ប្រឆាំងការអនុវត្តន៍ច្បាប់​ ដែលប្រឈមការរងពិន័យធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕