បទចម្រៀង Lalisa របស់តារាស្រី Lisa ដែលទើបនឹងបញ្ចេញ បានបង្ហាញពីតារាស្រីរូបនេះ បានស្លៀកពាក់ឈុតមួយ ដែលមានពាក់ម្កុដបុរាណកែច្នៃលើក្បាល ព្រមមានទាំងជញ្ជាំង និង ខ្លោងទ្វារជារូបប្រាសាទបុរាណ នៅពីក្រោយថែមទៀតផង។
ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមខ្មែរជាច្រើន បានបញ្ចេញមតិចំពោះប្រាសាទក្នុង MV នោះ ហើយបងប្អូនមួយចំនួន បានលើកឡើងថាខ្លោងទ្វារប្រាសាទនោះ គឺស្រដៀងទៅនឹងប្រាសាទព្រះវិហារខ្មែរ។ បងប្អូនច្បាស់ណាស់ គឺរចនាបថរបស់ខ្មែរ ១០០ភាគរយ។
ការធ្វើបែបនេះរបស់តារាស្រីរូបនេះ បានធ្វើឲ្យបងប្អូនខ្មែរជាច្រើនចាប់ផ្ដើលស្អប់តារាស្រីរូបនេះ ព្រោះជានាងតារាល្បីលំដាប់ពិភពលោក ជាពិសេសជាជនជាតិថៃ ចម្រៀងរបស់នាងអត្ថន័យក៏និយាយពីរូបនាង និងប្រទេសថៃ តែបែរជាបង្ហាញក្លោងទ្វារប្រាសាទបុរាណរចនាបថខ្មែរក្នុងបទចម្រៀងរបស់ខ្លួន។
ទង្វើបែបនេះ ត្រូវបងប្អូនខ្មែរផ្ទុះការរិះគន់ជាខ្លាំង អ្នកគាំទ្រខ្មែរទៅតារាស្រីរូបនេះ ក៏បានខកចិត្តមិនស្ទើរដែរ ដែលនាងធ្វើបែបនេះ៕ សូមមើលវីដេអូខាងក្រោម៖