បងប្អូនខ្មែរភាគច្រើន ប្រាកដជាបានស្គាល់បុគ្គលឈ្មោះ សុខា ហើយ ដែលទទួលបានភាពល្បីល្បាញខ្លាំង ក្នុងបណ្ដាញសង្គម Tiktok រហូតមានការហៅទៅថត និងត្រូវបានគេហៅទៅឡាយវីដេអូ ផ្សព្វផ្សាយផលិតផលថែមទៀតផង។
តែវាសនាបុគ្គលរូបនេះ ហាក់មិនមានសំណាង និងបានឡើងកូដទៀតហើយ ចាប់តាំងពីត្រូវបានគេហៅថត និងឡាយផ្សាយផលិតផលរួចមក សុខា ត្រូវបានគេដឹងចរិកពិត រហូតត្រូវបានគេបោះបង់ចោលមិនចង់រាប់រក។
កុំបន្ទោសគេ នេះដោយសារតែបងប្អូនដែលបានជួយដល់ សុខា តែងតែទទួលផលលំបាកមកវិញ ក៏ព្រោះតែការអំនួតរបស់បុគ្គលរូបនេះ និងជួនកាលមានដៃជើងលួចលុយរបស់គេថែមទៀតផង។
អស់មានចង់រាប់ អស់អ្នកហៅថត សុខា ក្លាយជាដុនដាប ទៅធ្វើជាកម្មករសំណង់ ជួបទុកលំបាក ខ្វះខាតថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ប៉ុន្តែក៏បានឃើញមានអ្នកចិត្តមិនដាច់ នៅតែអាណិតដោយសារតែសារជាតិមនុស្សដូចគ្នា ក៏ពួកគាត់ទាំងនោះនៅតែជួយឧបត្ថម្ភដល់រូបគេជាបន្តបន្ទាប់ផងដែរ។
ដូចជាថ្មីៗនេះ មានការចែករំលែកវីដេអូមួយ ដែលបង្ហាញពី សុខា លុតជង្គង់សុំលុយគេ រាប់ពីកំហុស និងសន្យាថានឹងកែខ្លួន មិនធ្វើជាមនុស្ស នាំទុក្ខដល់អ្នកជុំវិញខ្លួនទៀតឡើយ៕ កាន់តែជ្រាបច្បាស់សូមមើលវីដេអូខាងក្រោម៖
វីដេអូ៖
វីដេអូ៖