អ្នកគាំទ្រ Kpop រូបណា ដែលថាមិនស្គាល់ក្រុមតារាចម្រៀងប្រុសកូរ៉េ ដ៏ល្បីល្បាញនាជំនាន់មុន នោះគឺក្រុម Big Bang ដែលពួកគេមានសមាជិកទាំងអស់ ៥ នាក់ ដោយមាន G-Dragon ជាមេក្រុម។
ស្របគ្នានេះ ក្រុម Big Bang បានស្ងប់ស្ងាត់មួយរយៈ ដោយសារតែមានរឿងរ៉ាវខ្លះបានកើតឡើង រហូតដល់ពេលថ្មីៗនេះ ទើបមានសមាជិកខ្លះបានត្រឡប់ចូលមកសិល្បៈវិញ ដោយទទួលការផ្សាយពាណិជ្ជកម្មផ្សេងៗ។
ក្នុងនោះក៏មាន G-Dragon ម្នាក់ដែរ ដែលបានត្រឡប់មកទទួលការផ្សាយពាណិជ្ជកម្មវិញ កាលពីពីរខែមុន ហើយក្រោយអ្នកគាំទ្របានឃើញរូបភាពរបស់លោក ពួកគេសឹងតែមិនជឿនោះទេថា សព្វថ្ងៃនេះ G-Dragon មានអាយុ ៣៤ ឆ្នាំ ដោយសារតែសម្រស់នៅតែក្មេង។
ប៉ុន្តែថ្មីៗនេះ មានការចែករំលែករូបភាពមួយ ដែលអះអាងថាជាការបង្ហាញចុងក្រោយរបស់លោក ដែលធ្វើអ្នកគាំទ្រជាច្រើននាំគ្នាបាញ់លោកលេងលក្ខណៈចំអន់លេងសើច ។ ដោយមានអ្នកខ្លះ ហៅលោកថា «លោកជំទាវ G.. ?» អ្នកខ្លះទៀតហៅថា Ajumma?? (ស្រ្តីមានវ័យកណ្ដាលដែលរៀបការរួច)៕ កាន់តែជ្រាបច្បាស់សូមមើលខំមិញខាងក្រោម៖