ខ្សែភាពយន្តដ៏ល្បីរន្ទឺនៅក្នុងប្រទេសកូរ៉េ ក៏ដូចជាទូទាំងអាស៊ី រឿង “Train to Busan” អាចរកចំណូលបានយ៉ាងច្រើននៅសឹងតែគ្រប់ប្រទេសនៅក្នុងតំបន់អាស៊ី បានទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ក្លាយជាខ្សែភាពយន្តកូរ៉េដំបូងបំផុតដែលទទួលបានគាំទ្រយ៉ាងសម្បើម។
ដោយឡែកថ្មីៗនេះ មានការអារម្មណ៏ទៅលើតួអង្គកុមារី ដែលបានសម្តែងជាតួកូនស្រីរបស់តួអង្គឯកប្រុសនៅក្នុងរឿងនេះ ដែលពេលនេះរូបនាងមានអាយុ ១៥ ឆ្នាំហើយ ចំណែកសម្រស់មុខមាត់វិញ ក៏រឹតតែស្រស់ស្អាតផងដែរ។
បើគិតកាលពីនាងសម្ដែង មានអាយុត្រឹម ១០ ឆ្នាំប៉ុណ្ណោះ តែតួក្មេងស្រីដែលមានឈ្មោះ Kim Su An គឺមានអាយុ ១៥ឆ្នាំហើយ។ មុខមាត់គឺមិនខុសប៉ុន្មានពីក្មេងប៉ុន្មានទេ គឺស្រស់តែម្ដង៕ សូមមើលរូបភាពខាងក្រោម៖