មិនដឹងលោក អ៊ឹម ជីវ៉ា បានឃើញនៅ? បុរសម្នាក់នេះ ត្រូវគេ រិះគន់គ្មានត្រាប្រណីមាត់ឡើយ

0

បងប្អូនប្រាកដជាបានជ្រាបហើយ ប៉ុន្មានថ្ងៃនេះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពិតជាកក្រើកខ្លាំង និងមានការរិះគន់ក៏ខ្លាំង ទៅលើ អាជី ក្រោយបានផ្ដល់បទសម្ភាសន៏ជាមួយលោក អ៊ឹម ជីវ៉ា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកលោក អ៊ឹម ជីវ៉ា ក៏ត្រូវបានគេរិះគន់ដូចគ្នា ក្នុងនោះដែរ មានបុរសម្នាក់មានគណនីឈ្មោះ Son Sophy បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖ «សុំរិះគន់ អ៉ឹម ជីវ៉ា បន្តិច ! មិននិយាយគឺមិនបាន …ខ្ញុំក៏ជា អ្នកគាំទ្រ អ៉ឹម ជីវ៉ា ពីមុន ហើយក៏បានស្គាល់ ជីវ៉ាដែរ ! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែមួយរយៈក្រោយមកនេះ ឃើញថា ជីវ៉ា ហេតុតែចង់តោងការល្បី លើបណ្តាញសង្គម ហ្វេសប៊ុក មិនខ្វល់អំពីផលប៉ះពាល់ដល់សង្គម ។ ឃើញថាព័ត៍មាន មួយចំនួន ដែល ជីវ៉ា យកមកផ្សព្វផ្សាយ និង លើកតម្លៃ ជា តារា នៅលើបណ្តាញសង្គម សុទ្ធតែជាបុគ្គល បំពុលសង្គម បុគ្គលអគតិ និង បុគ្គល បាតសង្គមជាដើម… ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំយល់ថាបើ ជីវ៉ា ចង់លើកតម្លៃ ដល់សង្គម ជាតិ ក៏ដូចចង់បង្ហាញ នូវ សិល្បៈ និងវប្បធម៌ជាតិ ឲ្យកាន់តែប្រសើជាងនេះ គួរតែ លើកស្ទួយ វិស័យ វិចិត្រសិល្បៈ និង វប្បធម៌ល្អៗ ឲ្យមានស្តង់ដា មានការប្រកួតប្រជែង នៅលើវិស័យសិល្បៈ ។មិនមែនគ្រាន់តែល្បីឆ្កួតៗ ល្បីបំពុលសង្គម តាម TikTok មកឲ្យតម្លៃជា តារានោះទេ!​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយើងចេះតែបំផុសនិង ផ្សព្វផ្សាយព័ត៌មាន ឲ្យតម្លៃ ទៅលើបុគ្គល ឆ្កួតៗ បែកៗ នៅលើបណ្តាញសង្គមបែបនេះ វាមិនខុសអ្វី នឹង បង្ហាញអំពីភាព អាម៉ាស់ដល់សង្គមជាតិយើងនោះទេ ! យើងគួរតែបង្ហោះអ្វីដែលចំណេញ ដល់សង្គមជាតិយើង ដែលប្រទេសជាតិ កំពុងស្ថិតក្នុងប្រទេសអភិវឌ្ឍ ។ចូរនាំគ្នាឲ្យតម្លៃ លើកស្ទួយ វប្បធម៌ និង សង្គមជាតិយើងទាំងអស់គ្នា»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕