វាសនាមនុស្សមិនដូចគ្នាទេនៅលើលោកនេះ តែងតែជួបប្រទះនូវរឿងរ៉ាវ និងហេតុការណ៍ផ្សេងៗពីគ្នាមានទាំងសប្បាយ ទុក្ខសោកនៅលាយឡំគ្នា។ ជាក់ស្ដែងតារាចម្រៀងសម្ដែង និងជាពិធីការិនីស្រី ៧ រូបជីវិតរស់នៅត្រូវបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ពីអ្នកសិល្បៈមកមានឈ្មោះជាជំទាវ។ ភាពផ្លាស់ប្ដូរនេះបានធ្វើឲ្យមិត្តភ័ក្ដិសិល្បៈរួមជំនាន់ជាមួយគ្នាមានការស្ញប់ស្ញែង និងកោតសរសើរយ៉ាងខ្លាំងចំពោះវាសនាតារាស្រីទាំង៧ រូប។
១) តារាចម្រៀងអាចច្រៀងបានគ្រប់ទម្រង់អ្នកស្រី ហ៊ឹម ស៊ីវន បានក្លាយជាជំទាវបន្ទាប់ពីរៀបការជាមួយឯកឧត្ដម ពៅ ម៉ាលី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន។
២) អតីតពិធីការិនី ស្រីតូច ចំណាន ទទួលបានងារជាជំទាវពេញសិទ្ធបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយអ្នក អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group និង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។
៣.) អតីតតារាបង្ហាញម៉ូដ និងជាម្ចាស់ជយលាភី ចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធី «Super Model» លី យ៉ាណា ទទួលបានងារជាជំទាវ ក្រោយពីមានឈ្មោះជាភរិយាអ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ម្ចាស់បុរីពិភពថ្មី និងជាម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី។
៤) តារាចម្រៀង ឱក បូរី បានទទួលងារជាជំទាវក្រោយពីរៀបការជាមួយមន្ត្រីជាន់ខ្ពស់ ក្រសួងពាណិជ្ជកម្ម ស៊ុត តារា (ដូចជាអគ្គនាយករងក្រសួងពាណិជ្ជកម្ម) ។
៥) តារាចម្រៀង ផាន់ ម៉ូនីកា បានក្លាយជាជំទាវកាលពីឆ្នាំ ២០១៧ កន្លងទៅក្រោយពីលោក គង់ សុខម៉េង ជាស្វាមីត្រូវបានតែងតាំងជាជំនួយការផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង ។
៦) ពេជ្រ ច័ន្ទបរមី មានឈ្មោះជាជំទាវបន្ទាប់ពីរៀបការជាមួយឧត្ដមសេនីយ៍ឯក កែវ វ៉ាន់ថន អ្នកនាំពាក្យអគ្គនាយកដ្ឋាន នគរបាល អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ៕