Zhou Xun ជាតារាស្រីដើរដែលមានប្រជាប្រិយបំផុតនៅក្នុងរឿងភាគទូរទស្សន៍ជាច្រើន។ ក្រៅពីសម្ដែងនាងរកប្រាក់បានតាមរយៈការថតស្ពតពាណិជ្ជកម្មផ្សេងៗ។ Zhou Xun ក៏ជាម្ចាស់ស្ទូឌីយោមួយ និងធ្លាប់បានបោះពុម្ពសៀវភៅលក់ទៀតផង។ មួយរឿងៗនាងទទួលបានចំណូលយ៉ាងតិច ១៥ លានយ័ន (ប្រហែល ២,៣១៤,៦៧២ ដុល្លារអាមេរិក) ។
បើនិយាយពីរូបសម្រស់វិញ តារាស្រីរូបនេះ ពិតជាស្រស់ស្អាតខ្លាំង ដែលមើលទៅនាងពិតជាក្មេងខ្លាំងណាស់ តែអ្វីមិនដូចអ្នកគាំទ្រគិតឡើយ ដោយសារតែតារាស្រីរូបនេះ មានវ័យមិនសមនឹងអាយុឡើយ។
ដោយក្នុងឆ្នាំ២០២១នេះ តារាស្រីរូបនេះ ឈានចូលវ័យ៤៦ឆ្នាំទៅហើយ តែរូបនាងនៅតែអាច ប្រឡូកក្នុងវិស័យសិល្បៈដដែល និងលេចមុខលើគម្របទស្សនាវដ្តីក៏ដូចជាយីហោគ្រឿងសម្អាងល្បីៗជាហូរហែផងដែរ៕ សូមមើលសម្រស់វ័យ ៤៦ឆ្នាំរបស់នាងខាងក្រោម៖