ពិតណាស់ តារាសម្តែងប្រុសល្បីឈ្មោះ Sunny Suwanmethanont ពិតជាមានទេពកោសល្យក្នុងការសម្តែងខ្លាំងណាស់។ ដោយភាគច្រើន គេឃើញលោកតែងដើរតួឯកក្នុងរឿងភាគថៃខ្លីៗ លើសពីនេះទៅទៀតគឺថា គ្រប់រឿងដែលលោកបានសម្តែង ជាញឹកញយល្បីមិនធម្មតាទេ ទាំងក្នុងប្រទេសនិងក្រៅប្រទេស។
នេះក៏ព្រោះលោកជា តារាប្រុសម្នាក់មិនសូវមានទឹកមុខញញឹមរីករាយប៉ុន្មានទេ ក៏ប៉ុន្តែលោកពិតជាមានដុងមកពីខាងក្នុង គ្រាន់តែឃើញទឹកមុខលោកក៏អាចធ្វើឲ្យទស្សនិកជនអស់សំណើចបានដែរ។
និយាយពីជីវិតស្នេហាវិញ តារាប្រុសមានអាយុ ៤០ ឆ្នាំរូបនេះ នៅពេលនេះមិនទាន់មាននារីណាម្នាក់ ចូលមកក្នុងជីវិតរបស់លោក ក្នុងការសាងសេចក្ដីស្នេហាជាមួយគ្នាឡើយ។
តែគេចាំបានថា និងបងប្អូនមួយចំនួនមិនបានដឹងថា មុនស្ថិតក្នុងស្ថានភាពឯកាបែបនេះ តារាប្រុសមុខឌឺរូបនេះ ធ្លាប់មានរឿងអាស្រូវស្នេហាយ៉ាងក្តៅគគុកផ្អើលអស់ពិភពសិល្បៈម្តងរួចមកហើយ នៅក្នុងអំឡុងឆ្នាំ ២០១០
ដោយសារតែមានការបែកធ្លាយ រូបភាពផ្អែមល្អែមរបស់លោក នៅលើគ្រែជាមួយនារីក្នុងសិល្បៈម្នាក់ ដែលគេស្គាល់ឈ្មោះរបស់នាងថា Aom phiyada ជាតារាសម្តែងជួរមុខ ជំនាន់ឆ្នាំ ១៩៩០ ដ៏ល្បីម្នាក់៕ សូមមើលរូបភាពបែកធ្លាយខាងក្រោមនេះទាំងអស់គ្នា៖