Jerry Yan ឫយើងស្គាល់ថាជា តាវ មីញសុឺ គឺជាតារាសម្តែងរូបស្រស់សង្ហាមួយរូប ដែលល្បីឈ្មោះខ្លាំងនៅក្នុងប្រទេសចិនតៃវ៉ាន់ ដែលប្រើប្រាស់រយៈពេលប្រឡូកក្នុងវិស័យសិល្បៈ មិនក្រោម២០ឆ្នាំនោះទេ។
ជាការពិតណាស់ តារាប្រុសនេះ បានល្បីឈ្មោះខ្លាំងបំផុត នៅក្នុងឆ្នាំ២០០១ ក្រោយពីបានសម្តែងជាតួអង្គប្រុសមួយរូបនៅក្នុងខ្សែភាពយន្ត F4។ ចាប់តាំងពីពេលនោះមក លោកក៏បានចាប់មានគេស្គាល់កាន់តែខ្លាំងឡើងៗ រហូតដល់ទៅណាមកណាក៏មានអ្នកគាំទ្រដេញតាមឥតល្ហែរ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានត្រូវជាប់ឈ្មោះជាប្រុសស្អាតប្រចាំតៃវ៉ាន់ផងទៀតផង។
ដោយឡែក បច្ចុប្បន្នវ័យរបស់ Jerry Yan គឺរាងជ្រេបន្តិចហើយ ដោយសព្វថ្ងៃលោក ៤៤ឆ្នាំទៅហើយ ប៉ុន្តែបើមើលទៅប្រាកដគ្មាននរណាគេជឿទេថាលោកមានអាយុច្រើនដល់ថ្នាក់នេះ ដោយសារតែមុខលោកមើលទៅនៅតែភ្លឺម៉ត់រលោង គ្មានស្មានជ្រីវជ្រួញ
តែអ្វីដែលសឹងមិនគួរឲ្យជឿនោះគឺ ទំនាក់ទំនងស្នេហារបស់លោក ហាក់ដូចជាមិនសមប្រកបទាល់តែសោះ និងថែមទាំងមិនទាន់មានដំរួយណាមួយដែលបង្ហាញថាលោក កំពុងតែជាប់ជំពាក់ចិត្តនឹងនារីរូបណាម្នាក់ឡើយ៕