យុវជន វឌ្ឍនា អេរិកវិស្សុត បានក្លាយជាកីឡាករខ្មែរដំបូងបានចុះកុងត្រាក្នុងឈុតយុវជនរបស់ក្លឹបយក្សនៅអង់គ្លេស Liverpool។
វឌ្ឍនា អេរិកវិស្សុត ( Vatthana ErikVisoth ) មានអាយុ ១៨ ឆ្នាំ គឺជាកូនខ្មែរមួយរូប ដោយរូបគេកើតនៅកម្ពុជា តែចាកចេញទៅសិក្សានៅប្រទេសន័រវែស តាំងតែពីអាយុប្រមាណ ៤ ឆ្នាំ ហើយចេះលេងបាល់ និង
លេងឱ្យក្រុម FK Vigør ក្នុងពានរង្វាន់ Norway Cup ដោយបានឈ្នះពាន U-14 និង U-16 Norway Cup 2019 ជាមួយនឹងភាពប៉ិនប្រសប់ ។ រូបគេជាកីឡាករតែម្នាក់ប៉ុនណ្ណោះក្នុងចំណោមសមាជិកក្នុងក្រុមរបស់គេដែលក្លិប Liverpool បានចុះកុងត្រាជាមួយ ។
បន្ទាប់ពីបានចុះកុងត្រាជាមួយ U-21 របស់ក្លិប ហង្សក្រហម Liverpool យុវជន វឌ្ឃានា អេរិកវិស្សុត មិនទាន់បានចូលរួមជាមួយក្លិប Liverpoolនៅឡើយទេ ដោយសារតែបញ្ហាកូវីដ១៩ ដោយរូបគេកំពុងរស់នៅជាមួយគ្រួសារនាប្រទេស ន័រវែស ៕
https://cambo-fresh.com/wp-admin/post-new.php#