អ្នកមានលុយមួយចំនួន នៅពេលសុំមនុស្សស្រីដែលខ្លួនរៀបការម្ដងៗ គឺឡើងផ្អើលល្បី និងប្លែកៗ ដើម្បីធ្វើឲ្យនារីដែលខ្លួនស្រលាញ់មានអារម្មណ៏រំភើប និងទទួលយកការរៀបការរបស់ខ្លួន។
ជាក់ស្ដែងថ្មីៗនេះ បុរសម្នាក់ធ្វើឲ្យពេញបណ្ដាញអ៊ីធើណែត នៅពេលរូបគាត់បានសុំមិត្តស្រីខ្លួនរៀបការ។ បុរសម្នាក់នោះឈ្មោះថា James Prestwood អាយុ៣៧ឆ្នាំ បាននាំមិត្តស្រីរបស់លោក ទៅជិះស្គីហោះលើទឹកយ៉ាងសប្បាយរីករាយ នៅតំបន់ Devon ក្នុងប្រទេសអង់គ្លេស តែនាងក៏មានអារម្មណ៏ភ័យបុកពោះផងដែរ។
ការនាំនាងជិះបែបនេះ លោក James មានបំណងសុំនាងរៀបការ ក្រោយមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលបីឆ្នាំកន្លះមកហើយ។ ក្រោយនាំគ្នាជិះស្គីហោះលើទឹកយ៉ាងសាហាវ ធ្វើឲ្យគេនាំគ្នាមើលព្រាងព្រៀតរួចមក
James ក៏បានលុតជង្គង់សុំ មិត្តស្រីរបស់ខ្លួនរៀបការមុខមហាជនតែម្ដង តែនេះពិតជាចម្លែកមែនទែន ដោយនាំនាងភ័យបុកពោះសិន បានធ្វើឲ្យនាងរំភើបជាក្រោយ៕