រឿងខ្មែរសម័យមុន ព្រះពាយផាត់ ត្រូវបានមហាជនខ្មែរជំនាន់នោះ ធ្វើការរិះគន់ឡើងចាស់ដៃ​ដោយសារតែចំនុចមិនគប្បីនេះ (មានវីដេអូ)

0

ក្នុងសម័យយុគមាសនៃសិល្បៈភាពយន្តខ្មែរ រវាងពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ ត្បិតភាពយន្តខ្មែរមានគុណភាពគួរអោយសរសើរក៏ពិតមែន តែក៏មានខ្សែភាពយន្តមួយចំនួនតូចដែលរងការរិះគន់ពីមហាទស្សនិកជនដែរ ពិសេសគឺការរិះគន់ទៅលើសាច់រឿង , បច្ចេកទេសកាត់ត , ពាក្យសម្តីតួជាដើម។ ការរិះគន់ក្នុងន័យស្ថាបនាកើតមានភាគច្រើននៅដើមទសវត្ស៦០​នៅកំពុងពេលកម្ពុជាទើបកកើតភាពយន្តដំបូង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការស្រាវជ្រាវរបស់ ក្រុមព្រះសូរិយា បានលើកយកការរិះគន់ខ្សែភាពយន្តរឿង ព្រះពាយផាត់ គឺលើចំណុចផ្ទៃរឿងតែម្តង ដោយអ្នកទស្សនាទិទៀនថា ហេតុអ្វីបានជាអ្នកនិពន្ធអោយបងប្អូនបង្កើតស្រឡាញ់គ្នា? បើទោះជាមិនស្គាល់គ្នារឺមិនដឹងថាជាបងប្អូនក៏ដោយ ក៏គួរតែជៀសអោយផុតពីការអោបថើបក្នុងលក្ខណះស្នេហា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះអ្នកទាំងពីរមានឈាមតែមួយ ខុសប្រពៃណីទំនៀមទំលាប់ខ្មែរ ហើយថែមទាំងបណ្តោយអោយតួស្រីឈរយំស្តាយសង្សារ ដែលបងប្រុសបង្កើតខ្លួន រៀបការទៀតនោះ? មតិរិះគន់នេះបាននិយាយតៗគ្នាពីមួយទៅមួយនៅក្នុងសង្គម ហើយក៏មាននិស្សិតបញ្ញាវ័នដែលបានទៅទស្សនាភាពយន្តនេះ​ បានសរសេរលិខិតរិះគន់ស្ថាបនាទៅដាក់នៅទីស្នាក់ផលិតកម្មហេមពានទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបផងដែរថា រឿងព្រះពាយផាត់នេះ ជាស្នាដៃនិពន្ធថ្មីដោយ អ្នកនិពន្ធម្នាក់ដែលបានយករឿងនេះមកលក់ជូនផលិតករលីយូស្រ៊ាង យកមកដឹកនាំផលិតជាខ្សែភាពយន្តនៅឆ្នាំ១៩៧០។ ខ្សែភាពយន្តនេះសម្តែងដោយ លោក គង់ សំអឿន , វិជ្ជរ៉ាដានី , ប៉ិច សាលឿន , ភួង ផាវី , អ៊ុំ ឈុំរឿន , ម៉ក់ ហូ , ម៉ែ ម៉ឺន , មុត សំអឿន , ត្រង់ ដឺ ជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពយន្តនេះបានដាក់បញ្ចូលចម្រៀងពីរបទគឺ បទ សុំស្នេហ៍ព្រះពាយផាត់ និង បទ សំឡេងឃ្លោះការ៕ កាន់តែជ្រាបច្បាស់សូមមើលវីដេអូរបស់ ក្រុមព្រះសូរិយា ខាងក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖