កាលគ្រាផ្ដើមស្នេហ៏! អាងខ្លួនសង្ហា Weir ញ៉ែ Bella ឆៅៗមានអីបានត្រឹមខ្មាស់គេ រហូតប្តូរយុទ្ធសាស្ត្រទើប ក្លាយជាគូស្នេហ៏នឹងគ្នា ហើយក៏បែកគ្នាវិញ

0

Weir Sukollawat ជាតារាសម្ដែងមួយរូប ដែលអាចនិយាយបានថា​ជាតារាជើងចាស់ ដែលស្ថិតនៅក្នុងវិស័យ​ក៏ថា​បាន​ព្រោះ​លោក​បានប្រឡូកនៅក្នុងវិស័យសិល្បៈនេះអស់រយៈពេលប្រមាណ ១០ឆ្នាំ មកហើយ។

តារាប្រុសរូបនេះ កំពុងតែមានទំនាក់ទំនងស្នេហាជាមួយជាមួយតារាស្រីដ៏ល្បី Bella ដែលត្រូវបានអ្នកគាំទ្រ ក៏ដូចជាមហាជនជាច្រើន ធ្វើការសរសើរជាខ្លាំង ថាជាគូស្នេហ៏៏ដ៏សាកសមបំផុត។

ដោយឡែកថ្មីៗនេះ ក្នុងបទសម្ភាសន៏មួយតារាប្រុសរូបនេះ បានទម្លាយឲ្យដឹងពីការតាមញ៉ែតារាស្រី Bella មុនឈានក្លាយជាគូស្នេហ៍នឹងគ្នា។ ដោយលោក Weir បានឲ្យដឹងថា នៅថ្ងៃមួយដែលលោកបានជួបនឹង Bella ផ្ទាល់លើកដំបូង

ហើយមិនដឹងអ្វីបានជម្រុញចិត្តឲ្យលោកក្លាហានហ៊ានយកលេខរបស់លោកទៅឲ្យនាង ដោយបាននិយាយថា៖ «នេះលេងទូរស័ព្ទរបស់ខ្ញុំ» តែពិតខ្មាស់គេណាស់ ដោយសារតែក្រោយមកមិនឃើញ Bella ខលមកសោះ។

ទើបតែលោកប្ដូរយុទ្ធសាស្រ្តថ្មី ដោយក្នុងថ្ងៃ Bella ទទួលសញ្ញាបត្រ លោកក៏បានជួបនាងម្ដងទៀត ហើយចាប់ផ្ដើមម្ដងនេះ ដោយការរាប់អានគ្នាជាមិត្ត រហូតក្លាយជាគូស្នេហ៏ ដែលវិធីសាស្រ្តមួយនេះពិតជាបានជោគជ័យមែន៕