ទឹកគូត្រី ប្រុសគូស្រី! ប៉ុន្តែស្រាប់តែថ្មីៗនេះ មានការចែករលែក និងភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងបណ្ដាញសង្គម ដោយសារតែមានរូបភាពបុរសម្នាក់ ដែលបានរៀបការជាមួយឆ្នាំងដាំបាយ។
បើតាមប្រភព័ត៌មានពី Timesnownews បុរសម្នាក់នោះគឺជាជនជាតិឥណ្ឌូនេសុី ហើយការរៀបការរបស់គាត់ គឺកំពុងតែល្បីល្បាញខ្លាំងក្នុងបណ្ដាញសង្គម Twitter ដែលកូនក្រមុំជាឆ្នាំដាំបាយ។
រូបភាព ៣សន្លឹកដែលបង្ហាញការរៀបការមួយនេះ បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង និងអស់សំណើចផងដែរ នៅពេលដែលឃើញ កូនកម្លោះម្ចាស់គណនី Kahirol Anam បានបង្ហោះពីទិដ្ឋភាពមង្គលការខ្លួន នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១។
ក្រោយបានឃើញបែបនេះ មានអ្នកលេងបណ្ដញសង្គមខ្លះ បញ្ចេញមតិលេងសើច និងនិយាយថា មកពីគាត់ស្វែងយល់ចិត្តមនុស្សស្រីច្បាស់ ខ្លះទៀតថា មកពីមនុស្សីស្រីសម័យនេះខ្លះ មិនចេះដាំបាយ ជាដើម។តែយ៉ាងណា បុរសម្នា់នេះ ត្រូវបានគេស្គាល់ថា អ្នកបង្កើតមាតិការបែបកំប្លែងៗប្លែកៗជាច្រើនលើកមកហើយ៕