តារាស្រីស្រស់ Angelababy ត្រូវគេរិះគន់ពីចរិត នៅពេលបំពេញការងារសិល្បៈ ដោយនាងបានប្រើតួជំនួសឥតឈប់ឈរ និងនៅពេលក្ដៅ…

0

ពិតណាស់តារាណាក៏ដោយ អ្នកល្បីល្អយ៉ាងណាក៏ដោយ ទោះបីជាមានសមត្ថភាព និងរូបសម្រស់ស្រស់ស្អាត ឲ្យតែរស់នៅលើភពផែនដី គឺច្បាស់ណាស់គេចមិនផុតពីការរិះគន់ឡើយ។

ជាក់ស្ដែងដូចតារាស្រីកំពូលសម្រស់ចិន Angelababy នៅក្នុងខ្សែភាពយន្តមួយដែលរូបនាងបានចូលរួមនោះ ត្រូវបានមហាជនមួយចំនួនបានធ្វើការរិះគន់ជាខ្លាំងទៅលើរូបនាង ថាខ្វះសមត្ថភាពក្នុងការសម្ដែង និងវាយឫកផងដែរ។

ការរិះគន់បែបនេះ ក្រោយគេបានដឹងថា តារាស្រីស្រស់រូបនេះ បានប្រើតួជំនួសឥតឈប់ឈរ ហើយចំនួនឈុតដែលនាងសម្តែងខ្លួនឯងគឺមានមិនច្រើននោះទេ។ នៅពេលថតនៅខាងក្រៅនៅរដូវក្តៅ នាងត្រូវរៀបចំបំពាក់ម៉ាស៊ីនត្រជាក់ជាច្រើនដើម្បីកាត់បន្ថយកំដៅ មុនពេលនាងអាចធ្វើសកម្មភាពបាន។

ជាពិសេស តារាសម្តែងរូបនេះ ថែមទាំងមានជំនួយការ ៦ នាក់ ដើម្បីបម្រើ ដែលធ្វើឲ្យមនុស្សជាច្រើន បានរិះគន់ចំពោះនាងយ៉ាងខ្លាំង៕