បងប្អូនដែលជាអ្នកគាំទ្រ ប្ដីប្រពន្ធតារា លោកសីហា និង ស្រីមុំ ប្រាកដជាបានឃើញនូវរូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរហើយ ឱបកៀកកើយនៅរមណីដ្ឋានទឹកធ្លាក់មួយកន្លែង មានអ្នកខ្លះសរសើរ និងរហូតធ្វើឱ្យអ្នកលេងហ្វេសប៊ុកមួយចំនួនបានផ្ទុះការរិះគន់មិនពេញចិត្តចំពោះទង្វើប្ដីប្រពន្ធអ្នកទាំងពីរ។
ក្រោយមានការរិះគន់កាន់តែច្រើន គង់ ចាន់ស្រីមុំ មិនបានចេញមុខសុំទោស ឬ លុបរូបថតទាំងនោះចោលទេ តែនាងបានបង្ហោះសារថ្មីមួយទៀត ទំនងជាចង់ឆ្លើយតបទៅអ្នករិះគន់ក្នុងន័យជាន់ពន្លិចខ្លួនវិញថា ៖
«នេះជារូបភាពសេចក្តីសុខគ្រួសារខ្ញុំ បើកភ្នែកមើលឱ្យច្បាស់ណាពួកបងៗអ្នកទើស ហើយកុំទៅណា កុំ unlike ឬ unfollow ខ្ញុំអីណា នៅបន្តបើកភ្នែកឱ្យធំៗ ធ្វើបុណ្យឱ្យច្រើនៗក្នុងរដូវភ្ជុំ ដើម្បីបន្តជីវិតមកមើលសេចក្តីសុខដ៏កក់ក្តៅបែបរោលរាលរបស់គ្រួសារខ្ញុំបន្តទៀតផង!
អូ…ភ្លេច! កុំភ្លេចទៅមើលធុងអង្ករខ្លួនឯងផងណា៎ ព្រោះរវល់តែគិតរឿងអ្នកដទៃច្រើនពេក ហើយបើខ្វះខាតស្បៀងអីអាចប្រាប់ខ្ញុំបាន ខ្ញុំជួយ ព្រោះខ្ញុំជាអ្នកចូលចិត្តធ្វើបុណ្យស្រាប់ទៅហើយ កុំខ្លាចចិត្ត» ៕