គួរជឿគ្រូទាយទៀតអត់? គ្រូទាយមិនល្អ មិនអាចរៀបការបាន តែ ផន សុផារី ជម្នះជាមួយស្វាមី រកសុីលុយចូលទឹក

0

ពិតណាស់អបិយជំនឿ នៅតែមាន ហើយយើងមិនហាមឃាត់នរណាម្នាក់ មិនឲ្យជឿទៅលើទាំងនោះឡើយ តែការជឿត្រូវមានការពិចារណាផងដែរ។

ព្រោះថា រាសី ខែឆ្នាំ ការទស្សន៏ទាយមិនប្រាកដថាត្រូវទាំងអស់នោះទេ គឺវាស្ថិតលើការខំប្រឹងផងដែរ។ ជាក់ស្ដែងដូចជា អតីតតារកំប្លែងស្រី ផន សុផារី

ត្រូវបានគ្រូទាយ បានទាយឲ្យនាងថា រូបនាងនិងស្វាមី មិនបានជួបគ្នាជាប្ដីប្រពន្ធឡើយ តែដោយសារតែការស្រលាញ់ ធ្វើឲ្យអ្នកទាំងខិតខំ ជម្នះទំនាយនោះ រហូតទទួលបានគ្រួសារដ៏រីករាយ និងមានទ្រព្យសម្បត្តិហូរហ៊ាផងដែរ។

តារាស្រីរូបនេះ បានរៀបរាប់រឿងមួយនេះឲ្យដឹងថា៖ «គ្រូទាយ… !!!
-ឆ្នាំយើងដូចគ្នា គ្រូទាយថាមិនល្អ មិនជួបគ្នាទេ មិនបានរៀបការទេ តែយើងនៅតែតស៊ូរហូតដល់ថ្ងៃការ…
-ការរួចគេទាយថាប្រាកដជាបែកគ្នាមិនខាន តែយើងនៅតែនៅជាមួយគ្នាបានរហូតដល់បានកូន ១
-គេទាយទៀតថា កូន1ហើយប្រាកដជាបែកគ្នា តែមានឯណា ឥលូវកូន ២ បាត់

ហោរា !!! មិនមែនមិនជឿទេ ប៉ុន្តែ…បើនៅមានដង្ហើមដក មានភាពស្មោះត្រង់ អត់ធ្មត់ សង្កត់ចិត្ត យោគយល់ អាធ្យាស្រ័យ យល់ពីគ្នា បើកចិត្តឱ្យទូលាយឱ្យគ្នា ធ្វើអ្វីដែលសប្បាយចិត្ត (ដែលមិនមែនជាកំហុស) នោះប្រាកដជាអាចយកឈ្នះពាក្យទំនាយទាំងនោះបាន»៕