សេដ្ឋីក្មេងតូច អាយុទើបតែ ៩ឆ្នាំរូបនេះ រកលុយពីយូធូបមួយឆ្នាំ ដេកចាយមួយជីវិតមិនអស់ផង

0

ពិតជាគួរឲ្យសរសើរមែន ដែលកុមារ Ryan ទើបតែមានអាយុ ៩ឆ្នាំទេ តែអាចរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនយូធូប។

ក្មេងប្រុសម្នាក់នេះ មានឆាណែលយូធូបផ្លូវការ ឈ្មោះថា Ryan’s World ដែលមានអ្នក subscribe រហូត៣០លាន ៦សែននាក់ឯណោះ។

ក្មេងប្រុសម្នាក់ លេងបណ្ដាញសង្គមយូធូបនេះ​ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកម្ដាយរបស់គេ ដែលបង្ហោះវីដេអូសម្រាប់ក្មេងៗដូចគ្នា ជាកម្សាន្ត និងការ Unboxing របស់លេងក្មេងៗ ដែលទទួលបានការគាំទ្រជាខ្លាំង។

ឆាណែលមួយនេះបានបង្កើតដំបូង​នៅឆ្នាំ ២០១៥ ហើយ​ចាប់ផ្តើម​ទទួល​​ជោគជ័យ ដោយ​មាន​ក្រុមហ៊ុន​ផលិត​រ​បស់​ក្មេង​លេង​ជា​ច្រើន​បាន​ទាក់ទង​មក​ដើម្បី​ឱ្យ​ជួយ Review ផលិតផល​របស់​ពួកគេ។

ហើយរហូតមកទល់នឹងពេលនេះ សាយភាយ​កេរ្តិ៍ឈ្មោះជាខ្លាំង បាន​ក្លាយ​ជា​យូធូប​លំដាប់​កំពូល​ទី ១ ដែល​អាច​​រកលុយបាន​ច្រើន​ជាង​គេ​បំផុត​នៅក្នុងឆ្នាំ ២០២០ (ជាង ២២ លានដុល្លារ​ក្នុង​មួយ​ឆ្នាំ)៕