ចាយគ្មានស្ដាយ! Sebastian Lee ដឹកដៃ Due ជះភាពអភិជននៅអាមេរិក ចាយលុយដូចក្រដាសអញ្ចឹង…

0

តារាស្រីថៃ Due Arisara ក្រោយត្រលប់មកត្រូវគ្នាជាមួយសង្សារហាយសូរលោក Sebastian Lee វិញ គេកត់សម្គាល់ឃើញថាគូស្នេហ៍មួយគូនេះហាក់ដូចជាស្អិតល្មួតលើសមុនទៅទៀត ហើយនាងថែមទាំងទទួលបានកាដូជាច្រើនពីខាងប្រុសផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយថ្មីៗនេះ គេបានឃើញតារាសម្ដែងស្រីស្រស់រូបនេះ និងសង្សារបណ្ដូលចិត្តសេដ្ឋីហាយសូរ Sebastian Lee បានកាន់ដៃគ្នាឡើងយន្តហោះទៅទឹកដីសហរដ្ឋអាមេរិក ដើម្បីដើរកម្សាន្ត។ ជាមួយដំណើរកម្សាន្តដ៏រីករាយនោះ តារាស្រី Due ក៏បានចេញមកបង្ហោះរូបភាពស្វីតៗ ផ្អែមល្ហែមនឹងសង្សារបណ្ដូលចិត្តផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងសង្សាតារាស្រីខាងលើរូបនេះ បាននាំតារាស្រីស្រស់រូបនេះជិះឧទ្ធម្ភាគចក្រមើលទេសភាពដ៏ស្រស់ស្អាតនៃដែនដីសហរដ្ឋអាមេរិក។ ទន្ទឹមនឹងការ Surprise ដ៏អសា្ចរ្យនោះ តារាស្រី Due ក៏បានបង្ហោះសារយ៉ាងស្វីតអរគុណទៅកាន់សង្សារបណ្ដូលចិត្តខ្លួនផងដែរ។ ក្នុងនោះនាងបានសរសេរថា ៖ “Always with you thanks for surprise Babe”។

ពិតណាស់លោក Sabastian Lee ដែលជាសេដ្ឋីវាល់លានដុល្លារតែងតែចាយលុយជាច្រើនសន្ធឹកសន្ធាប់មិនស្តាយឡើយ ដើម្បីតែធ្វើរឿង Surprise ផ្សេងៗដល់តារាស្រីស្រស់ Due ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕ សូមមើលរូបភាពខាងក្រោម៖